លោក ពេជ្រ ថាណា ចេញមុខបដិសេធចំពោះ គណនីហ្វេសប៊ុកមួយ ខណៈ​ជន​អនាមិក​បន្លំ​ប្រើ​ឈ្មោះ​របស់​លោក….

លោក ពេជ្រ ថាណា ចេញមុខបដិសេធចំពោះ គណនីហ្វេសប៊ុកមួយ ខណៈ​ជន​អនាមិក​បន្លំ​ប្រើ​ឈ្មោះ​របស់​លោក....

ភ្នំពេញ៖ តារាចម្រៀងប្រចាំលផលិតកម្មថោន លោក ពេជ្រ ថាណា ដែលមានឈ្មោះបោះសម្លេង និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត។

ទាក់ទិននឹងកេរ្តិ៍ឈ្មោះល្បីរន្ធឺ ធ្វើឲ្យជនអនាមិក មួយចំនួនតូច បានយកឈ្មោះរបស់លោក ទៅប្រើប្រាស់​អំពើមិនល្អក្នុងប្រការណាមួយ រូបលោកសុំមិនទទួលខុសត្រូវនោះទេ។ 

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់តារាចំរៀងរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា “កូរខ្ញុំពេកហេីយ ម្ចាស់អាខោននេះ ចូរអ្នកប្រយ័ត្នណាព្រោះមានជនខិលខូចមួយចំនួនបង្កេីតអាខោននេះ ធ្វេីអ្វីៗដែលមិនល្អចឹងចូលអ្នកប្រយ័ត្នផង បស់ខ្ញុំគឺមានតែ១នេះគត់”។

ជាក់ស្តែងតារាចម្រៀងរូបនេះ​ បានប្រាប់ឲ្យដឹងថា គណនីហ្វេសប៊ុករបស់លោកពិតប្រាដក គឺមានឈ្មោះថា “ពេជ្រថាណា ថោន” ចំពោះគណនីហ្វេសប៊ុកដែលមានឈ្មោះថា  ពេជ្រ ថាណា ជាភាសាអង់គ្លេសនោះ គឺមិនមែនជាគណនីហ្វេសប៊ុករបស់លោកទេ “Pich Thana Singer”។

យ៉ាងណាមិញ រូបលោកក៏សូមអរគុណចំពោះការស្រលាញ់ និងការគាំទ្រចំពោះបងប្អូន ៕

ប្រភពរូប៖ ពេជ្រថាណា ថោន

Leave a Reply

Your email address will not be published. Required fields are marked *