ក្តៅៗ ចេះតែមានហ្មង! លោកហេង ឡុង ចង់ធានាគ្រូអាគីនេត្រចេញពីគុកវិញ បើសិនជាបងប្អូនគាំទ្រ

ក្តៅៗ ចេះតែមានហ្មង! លោកហេង ឡុង ចង់ធានាគ្រូអាគីនេត្រចេញពីគុកវិញ បើសិនជាបងប្អូនគាំទ្រ

ភ្នំពេញ៖ មហាជនច្បាស់ជាស្គាល់ហើយលោកគ្រូអគ្គី នេត្រ ដែលល្បីខាងមានសិល្ប៍សាស្រ្ត កាប់មិនមុតដុតមិនឆេះ ហើយមានឱកាសថតជាគ្រូសិល្ប៍ក្នុងរឿង «បន្តោងឆ្នាំងដី» របស់ផលិតកម្មសិល្បៈខ្មែរភាពយន្តរបស់អ្នកនាង ច​ន​ ច័ន្ទលក្ខិណា ទាំងមុននេះរឿងមិនទាន់បានចាក់បញ្ចាំងបង្អួតឈុត គ្រូសិល្ប៍ល្បីកាប់មិនមុតដុតមិនឆេះស​ម្តែ​ង​​ល្អយ៉ាងណាផង ក៏ជួបរឿងមិននឹកស្មានដល់ គ្រូសិ​ល្ប៍​រូបនេះ ជាប់ពាក់ព័ន្ទគ្រឿងញៀន និងត្រូវសមត្ថកិច្ចចាប់​ឃុំ​ខ្លួននៅព័ន្ធនាគា លុះបច្ចប្បន្ន។

ទោះយ៉ាងណា ភាពអាស្រូវនៃគ្រូអគីនេត មិនបានជាប់ពាក់ព័ន្ធនិងការផ​លិត​ភា​​ព​យន្តដំបូង របស់​អ្ន​កនាង ចន ច័ន្ទលក្ខិណា និងលោកហេង ឡេង រឿង បន្តោងឆ្នាំងដី នោះដែរ ដែលគ្រូ​អា​គ្គី នេត គ្រាន់ជាតួសម្តែង ដែលផលិតកម្មត្រូវការពេលថតរឿងតែប៉ុណ្ណោះ ហើយមកដល់ពេលនេះ រឿ​ង ប​ន្តោ​ងឆ្នាំងដី ក៏កំពុងល្បីទទួលបានការគាំទ្រខ្លាំងពីបងប្អូនខ្មែរ ខណៈរឿងនេះ ចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តល្បី បានរយៈពេល១១ថ្ងៃហើយ ហើយនៅតែមានអ្នកចូលទស្សនាច្រើន។

ប៉ុន្តែអ្វីដែលប្លែកនោះ ទាំងអ្នកគាំទ្ររឿង បន្តោងឆ្នាំងដី បានចូលទស្សនា ហើយសរសើររឿងល្អមើលដាច់គេក្នុងចំណោមរឿងខ្មែរប្រចាំឆ្នាំ២០១៨ ទាំងមានឈុតសម្តែងពីគ្រូអាគីនេត លោក ហេង ឡុង នៅព្រលប់ថ្ងៃទី​២៦​ខែវិ​ច្ឆិ​កា ​បានបង្ហោះសារទទួចសុំការគាំទ្រពីមហាជន លោកចង់ ធានា គ្រូសិល្ប៍ ឃុំខ្លួនពាក់ព័ន្ធគ្រឿងញៀន គ្រូអាគ្គី នេ​​​​​ត។

ក្នុ​ង​​សារប្រកាសលើបណ្តាញសង្គដោយបើកចំហ ថា«តើបងប្អូនគាំទ្រទេ បើខ្ញុំធានាគ្រូអាគីនេត្រចេញ​ពី​គុ​ក​?​ »។ សារនេះដែរ លោក ហេង ឡុង បានរៀបរាប់រំលឹកអតីតកាល គ្រូអាគីនេតថា ថា«មួយជីវិតគាត់មានស្នា​ដៃ​តែក្នុងរឿង បន្តោងឆ្នាំ​ង​ដី តែប៉ុណ្ណោះ កំព្រាឪពុកម្តាយតាំងមិនទាន់ដឹងក្តី លួចរៀនតាមបង្អួច លោកយាយគាត់បានយំប្រាប់ខ្ញុំហើយ។ បើបាន ៥០០០ share ខ្ញុំនឹងធានាគាត់ចេញមនុស្សណាក៍ធ្លាប់ខុសដែរ តែសំ​ខាន់មា​ន​ឱកាសហើយកែរខ្លួនរឺអត់?»។ ដោយឃើញការលើកឡើងដូចនោះសង្គេតឃើញថាមហាជនជាច្រើនហាក់មានចិត្តអាណិត និងគាំទ្រចង់ឲ្យគ្រូអគ្គី នេត្រ ចេញពីគុកឆាប់ៗតែម្ដែងតាមការស៊ែព័ត៌មានដែលលោក ហេង ឡុង បានប្រកាស។

Leave a Reply

Your email address will not be published. Required fields are marked *