​គូស្រករ​ទើប​រៀបការ​រួច​ថ្មីថ្មោង !! ​គួរ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​ ដែល​វា​មាន​សារៈ​ប្រយោជន៍​ដល់​​ស្វាមី​ ភរិយា សម្រាប់​ប្រើ​ប្រាស់​តាម​ផ្លូវ​ច្បាប់​

​គូស្រករ​ទើប​រៀបការ​រួច​ថ្មីថ្មោង !! ​គួរ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​ ដែល​វា​មាន​សារៈ​ប្រយោជន៍​ដល់​​ស្វាមី​ ភរិយា សម្រាប់​ប្រើ​ប្រាស់​តាម​ផ្លូវ​ច្បាប់​

យោងតាម​ការណែនាំ​របស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ការ​ប្រើ​ប្រាស់​សំបុត្រ​អាពាហ៍ពិពាហ៍ មាន​ប្រយោជន៍១២យ៉ាងខាងក្រោមនេះ​៖ ​​​​​

.ជា​ប្ដី​ប្រពន្ធ​ស្រប​តាម​ផ្លូវ​ច្បាប់​ដែល​មិន​អាច​រំលាយ​ទៅវិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ឡើយ​

.ទ្រព្យ​សម្បត្តិ​រួម​ក្រោយ​អាពាហ៍ពិពាហ៍​ ត្រូវ​ចែក​គ្នា​ស្នើ​ នៅ​ពេល​លែង​លះ

.កាន់តែ​មាន​សុភមង្គល​ និង​ជឿ​ទុក​ចិត្ត​គ្នា​ ពេល​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​

.ទទួល​មរតក​ស្រប​ច្បាប់​

.ចុះ​សំបុត្រ​កំណើត​ ឬ​បញ្ជាក់​សំបុត្រ​កំណើត​កូន​

.ធ្វើ​ប្លង់​ដី​/ផ្ទះ​

.ធ្វើ​សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ

.ការពារ​ប្រឆាំង នឹង​ទ្វេពន្ធភាព​ (ការពារ​ប្រឆាំង​ការ​មាន​ប្ដីច្រើន​ ឬមាន​ប្រពន្ធ​ច្រើន​)

.ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​រួម​របស់​ប្ដី​/ប្រពន្ធ

.ទទួល​អាហារកិច្ច​ពេល​ឪពុក ម្ដាយ លែង​លះ​គ្នា​

.គ្មាន​អំពើ​ហិង្សា​ចំពោះ​កូន

.ការ​គាំទ្រ​ដល់​កូន ។​​​

​​ ​ឯកសារ​តម្រូវ​ ដើម្បី​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​មាន​ដូច​ជា​៖ ​

​ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍​

.លិខិត​បញ្ជាក់​ភាព​នៅលីវ មេម៉ាយ និង ពោះម៉ាយ​

.សេចក្ដី​ចម្លង​សំបុត្រ​កំណើត​

.សៀវភៅ​គ្រួសារ ឬសៀវភៅស្នាក់​នៅ​របស់​សាមីខ្លួន

.អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​សាមីខ្លួន​ (ប្រសិន​បើ​មាន​)។

លក្ខខណ្ឌចាំបាច់៖

.នារីជាប្រពន្ធត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ

.បុរសជាស្វាមី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

.ត្រូវមានឪពុកម្ដាយទាំងសងខាង ជាសាក្សី ៕

Leave a Reply

Your email address will not be published. Required fields are marked *