បុរសម្នាក់ខំធ្វើការ6ឆ្នាំ មិនហ៊ានសំរាក គឺដើម្បីសង្សារ!! តែថ្ងៃមួយឃើញ ស្រាប់តែគាត់ឃើញស្រោមអនាម័យទើបប្រើថ្មីៗ…

បុរសម្នាក់ខំធ្វើការ6ឆ្នាំ មិនហ៊ានសំរាក គឺដើម្បីសង្សារ!! តែថ្ងៃមួយឃើញ ស្រាប់តែគាត់ឃើញស្រោមអនាម័យទើបប្រើថ្មីៗ...

អូនសំលាញ់..! បងហៅអូនថាអូនសំលាញ់ជាលើកចុងក្រោយ ហើយបងដឹងថាអូនមកនៅជាមួយបង ព្រោះអូនខ្ជិលធ្វើការ តែបងទទួលយកបាន បងរាប់រងចញ្ចឹមអូន ព្រោះបងមិនមែនជាប្រុសស្អាត បងមិនមានសាច់ដុំធំៗ បងមិនសូវចេះនិយាយផ្អែម បែបរ៉ូមេទិក តែបងស្រលាញ់អូន។ អូនជាមនុស្សខ្លួនតូចរាងស្វេលគួឲ្យស្រលាញ់ អូនពូកែតែងខ្លួន អូនពូកែធ្វើខ្លួនអោយចូលក្នុងចំណោមគេចុះ យើងស្រលាញ់គ្នាតាំងពីនៅរៀនរហូតដល់រៀនចប់។

អូនសុំបែកបងជិត 50ដង មកហើយ តែបងនៅតែអត់ឳនអោយអូនជានិច្ច ព្រោះបងស្រលាញ់អូន ហើយការត្រូវគ្នាលើកនេះអូនបានសុំបងមកនៅជាមួយទាំងដែលមិនទាន់រៀបការ បងសប្បាយចិត្តណាស់រកអ្វីប្រៀបផ្ទឹមបាន។

បងសុខចិត្តធ្វើការថែមម៉ោង មិនបានសំរាកដើម្បីបានលុយអោយចាយទិញស្បែកឡើងល្អៗ ទិញអ្វីដែលអូនចង់បានម៉ាក់ហាមក៏បងមិនស្ដាប់។ បងគិតថាលើកនេះបងបានបំពេញ នៅអ្វីដែលអូនចង់បានហើយអូន នឹងមិនទៅចោលបងទៀតទេ មែនអូនមិនទៅចោលបងទេ តែអូនចាយលុយបង ហើយទៅដើលេងសប្បាយជាមួយប្រុសផ្សេង បងចូលក្នុងបន្ទប់បងឃើញ សោមអនាម័យទើបប្រើថ្មីៗ ទាំងដែលបងទើបមកពីធ្វើការ មកចឹងហើយបានជាបងឆាតមករកអូន អូនដូចជាមិនសូវយកចិត្ត ថ្ងៃអាទិត្យបងបបួលអូនដើលេងអូនមិនទៅព្រោះអូនដើលេងជាមួយគេឆ្អែតហើយ។

ពេលនេះបងភ្ញាក់ខ្លួនហើយ បងឈប់ងុបនឹងអូនហើយ កំលាំងញើសឈាមដែលបងរកបានអូនចាយចុះ បងលាហើយ មិនបាច់សុំបងបែកទៀតទេលើកនេះបងជាអ្នកសុំបែកម្ដង។ នេះជាសារមួយដែលបុរស់ម្នាក់បានសរសេផ្ញើជូនសង្សារបស់គាត់ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអត្ថបទនេះ..?

Leave a Reply

Your email address will not be published. Required fields are marked *