ន៎ុះ! ផលិតករដឹកនាំរឿងដ៏ល្បីម្នាក់ ត្រូវតារាសម្តែង កញ្ញា វណ្ណម៉ូនីកា បកអាក្រាតថា ហៅនាងទៅដេកឲ្យលុយ ៥០ដុល្លា

ន៎ុះ! ផលិតករដឹកនាំរឿងដ៏ល្បីម្នាក់ ត្រូវតារាសម្តែង កញ្ញា វណ្ណម៉ូនីកា បកអាក្រាតថា ហៅនាងទៅដេកឲ្យលុយ ៥០ដុល្លា

ភ្នំពេញ៖ តារាសម្តែងសម្បូរវោហាស័ព្ទ កញ្ញា វណ្ណ ម៉ូនីកា បានទម្លាយ រឿងអាស្រូវរបស់ អ្នកដឹកនាំសម្តែង ជើងចាស់ លោក ជា ឈីម ថា មេសសេកហៅនាង ទៅផ្ទះសំណាក់ ដេកជាមួយ ឲ្យនាង ៥០ ដុល្លារ ។បន្ទាប់ពីបាត់មុខលើវិថីសិល្បៈមួយរយៈពេល កញ្ញា វណ្ណ ម៉ូនីកា ថ្មីៗនេះ បានបញ្ចេញសារប្រតិកម្មខ្លាំងៗ ក្រោយពេលដែលមានអ្នកដឹកនាំសម្តែង ភាពយន្តល្បីឈ្មោះម្នាក់ គឺលោក ជា ឈីម បានផ្ញើសារបង្ហាញចេតនា មើលងាយកិត្តិយសរបស់ខ្លួន តាមរយៈការសុំដេកជាមួយក្នុងតម្លៃត្រឹមតែ៥០ដុល្លារ។

តារាសម្ដែង វណ្ណ ម៉ូនីកា បញ្ជាក់ថា «គាត់បានបោះពាក្យចង់ជួបខ្ញុំ ហើយបបួលខ្ញុំទៅកន្លែងថោកទាប ហើយប្រើពាក្យថា គាត់ឲ្យលុយខ្ញុំ៥០ដុល្លារ ព្រោះតែគាត់មានតែប៉ុណ្ណឹង ភ្លាមៗនោះខ្ញុំក៏ផ្ញើសារទៅវិញថា សូមទោសផងខ្ញុំមិនស្រួលខ្លួន ហើយបើអត់លុយទុកលុយហ្នឹងចាយខ្លួនឯងទៅ ហើយស្រាប់តែគាត់ប្លុកហ្វេសប៊ុករបស់ខ្ញុំចោលតែម្តង»។

តារាស្រីកញ្ញា វណ្ណ ម៉ូនីកា បាននិយាយទៀតថា «ឬអាងខ្លួនលោកឯង ជាអ្នកដឹកនាំសម្តែងមែនទេ? ចង់ឲ្យតួណាថត ឬក៏មិនឲ្យថតស្រេចតែចិត្តខ្លួនឯង ហើយបើចង់ស៊ីតួណា ក៏បានតាមតែចិត្តមែនទេ? ស្រុកខ្មែរបើនៅតែមានអ្នកដឹកនាំស៊េរីបន្ទាប់តួស្រីៗបែបនេះ ឆ្នាំណាទើបបានរីកចម្រើនដូចប្រទេសគេទៅ? ខ្ញុំមានភស្តុតាង ដែលអាចបញ្ជាក់ឲ្យបានច្បាស់ទៀតផង ទោះបីលោកឯងប្លុកហ្វេសប៊ុកខ្ញុំក៏ដោយ»។

កញ្ញា វណ្ណ ម៉ូនីកា បានលើកឡើងទៀតថា «រឿងបេះដូងតែមួយ អ្នកគិតថាចង់យកខ្ញុំថតហើយចង់ដោះដូរមែនទេ? សូមទោសទៅមិនរួចទេ តួខ្ញុំមិនមែនតួចង់ល្បី ដោយលេងផ្លូវកាត់នោះឡើយលោក។ ស្រុកខ្មែរយើងគួរតែលុបបំបាត់ចោលទៅ អំពើថោកទាបអស់នេះ បើមិនអ៊ីចឹងទេតារាស្រុកខ្មែរយើង វាមិនអាចលូតលាស់ដូចប្រទេសគេទេ»។ទាក់ទងនឹងការទម្លាយនូវរឿងរ៉ាវអាស្រូវ មិនទាន់ឃើញ លោក ជា ឈីម ចេញបកស្រាយនៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *