អ្នកណាខ្លះ ហ្វ៊េនយាយសក់គ្រវី! គាត់ប្រកាសថានឹងមកលេងស្រុកខ្មែរ នៅចុងខែធ្នូនេះ ចាំស្វាគមន៍គាត់ផង

អ្នកណាខ្លះ ហ្វ៊េនយាយសក់គ្រវី! គាត់ប្រកាសថានឹងមកលេងស្រុកខ្មែរ នៅចុងខែធ្នូនេះ ចាំស្វាគមន៍គាត់ផង

ប្រិយមិត្តច្បាស់ជ្រាបរួចមកហើយថា តារាហ្វេសប៉ុកជនជាតិថៃម្នាក់ ឈ្មោះ Sitang Buathong ដែលជាបុរសកែភេទ តែងតែបង្ហាញក្បាច់រាំជាមួយនឹងបុរសៗ បែបក្រវីសក់ និងមានភាពល្បីល្បាញទាំងនៅក្នងស្រុកថៃ និងនៅក្រៅប្រទេស។ តារាហ្វេសប៊ុកភេទទី៣រូបនេះ មានភាពល្បីល្បាញជាខ្លាំង រហូតមានការអញ្ជើញជាភ្ញៀវកិត្តយសនៅតាមកម្មវិធីនានានៅក្នុងស្ថានីយទូរទស្សន៍ថៃ និងនៅតាមប្រទេសមួយចំនួននៅក្នុងអាស៊ី។

ជាពិសេសនៅថ្ងៃនេះ យាយក្រវីសក់ បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា នឹងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្នុងឱកាសជួបអ្នកគាំទ្ររបស់ខ្លួននៅក្នុងក្លឹបកម្សាន្តមួយ ដោយក្នុងនោះក៏មានវត្តមានតារាសម្តែងខ្មែរលោក Mike ផងដែរ៕

ប្រភព​៖ KhmerNote

Leave a Reply

Your email address will not be published. Required fields are marked *