រំភើបចិត្តណាស់…អាជីវករលក់ដូរនៅឆ្នេរអូរឈើទាល ជូនបាច់ផ្កាមួយបាច់ធំ ដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

រំភើបចិត្តណាស់...អាជីវករលក់ដូរនៅឆ្នេរអូរឈើទាល ជូនបាច់ផ្កាមួយបាច់ធំ ដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

នៅថ្ងៃទី១៣នេះ ឯកឧត្តម គួច ចំរើន បានដឹកនាំមន្រ្តី​ និងប្រជាជន ដើម្បីធ្វើការសំអាត ទីក្រុងព្រះសីហនុ ឲ្យមានសោភ័ណភាពស្រស់ស្អាត និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទាំងជាតិនិងអន្តរជាតិ ឲ្យមកទស្សនាក្រុងព្រះសីហនុដូចមុន។

ក្រោមការដឹកនាំរបស់ឯកឧត្តមគួច ចំរើន បានអំពាវនាវអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជន ទាំងអង្គម ប្រជាជនទាំងអស់ បានចូលរួមនៅក្នុងការសំអាតអនាម័យ បរិស្ថានក្នុងទីក្រុងព្រះសីហនុ ។ លោកឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើរសូមឲ្យប្រជាពលរដ្ឋវេចខ្ចប់ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ។

ដើម្បីចូលរួមត្រេកអរចំពោះ យុទ្ធនាការ សំអាតអនាមយ័បរិស្ថានក្នុងខេត្តព្រះសីហនុ នេះ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើន សម្តែងការត្រេកអរ និងកោតសរសើរ ចំពោះទឹកចិត្តល្អរបស់លោកអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ។ ជាមួយគ្នានោះដែរ ក៏មានអ៊ុំស្រីម្នាក់ តំណាងឲ្យបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានជូនបាច់ផ្កាដល់ លោកអភិបាលខេត្តព្រះសីហនុ ដោយទឹកមុខស្រស់ញញឹម និងជាការអបអរសាទរ ចំពោះការមកកាន់តំណាងជាអភិបាលខេត្តព្រះសីហនុផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *