ជួយស៊ែរដំណឹងល្អនេះផង…លោកធន ម៉េងហ៊ាង នឹងផ្គត់ផ្គង់ សំភារៈសិក្សាជូនប្អូនប្រុសកំសត់រយៈពេលមួយឆ្នាំ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនប្រុស ដែលមានឆន្ទះស្រលាញ់ការសិក្សា…

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពីវត្តមានប្អូនប្រុស ធន ម៉េងហ៊ាង​ ដែលប្អូនប្រុស បានចូលរួមក្នុងសង្គមមនុស្សធម៏ ជួយដល់មនុស្សចាស់ជរា និងក្មេងកំព្រាជាដើម។

ប្អូនប្រុសធន ម៉េងហ៊ាង មុននេះបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានមើលឃើញពីភាពលំបាករបស់ប្អូនប្រុសម្នាក់ ដោយប្អូនប្រុសស្ថិតនៅក្នុងសភាព ខោអាវចាស់ៗ មើលទៅពិតជាលំបាកខ្លាំងណាស់។

ប្អូនប្រុសធន ម៉េងហ៊ាង ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមថា ដោយចង់ជួយដល់ប្អូនប្រុស​ នៅសំភារៈសិក្សា​ក៏ដូចជាកង់ និងរបស់ជាច្រើនទៀត ដែលជាតម្រូវការនៃការសិក្សាជូនដល់ប្អូន។ ប្អូនប្រុសបានរៀបរាប់ថា “សូមជួយផ្តល់ដំណឹងនេះជូនដល់ប្អូនប្រុសផង អាណិតគាត់ណាស់។

ដោយឃើញពីឆន្ទះស្រលាញ់ការសិក្សា ខ្ញុំបាទមានបំណងចង់ផ្គត់ផ្គង់ រាល់តម្រូវការ សម្ភារះសិក្សា និង ឯកសណ្ធានសិស្ស ជូនដល់ប្អូនប្រុស រយះពេលពេញ ១ ឆ្នាំពេញ និង ជូនកង់ ចំនួន ០១ គ្រឿងជាការលើកទឹកចិត្ត ។ អាចទំនាក់ទំនងខ្ញុំបាទតាមរយះ ☎️ 098 993 969 ក្នុងករណីខលខ្ញុំបាទចូល អាចទំនាក់ទំនងមកក្រុមការងារ ខ្ញុំបាទបានតាមរយះ 010 230 011 លោក Matra Ly”។

ប្រភព៖ ធន ម៉េងហ៊ាង

Leave a Reply

Your email address will not be published. Required fields are marked *