អ្នកលក់ស្រស់ស្អាតណាស់! ក្មេងស្រីម្នាក់ លក់ស្ករកៅស៊ូនៅតាមភោជនីយដ្ឋាននានា ក្នុងគោលបំណងជួយដល់…..

អ្នកលក់ស្រស់ស្អាតណាស់! ក្មេងស្រីម្នាក់ លក់ស្ករកៅស៊ូនៅតាមភោជនីយដ្ឋាននានា ក្នុងគោលបំណងជួយដល់.....

កាលពីថ្មីៗនេះអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពក្មេងស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ដែលឈរលក់ស្ករកៅស៊ូ នៅតាមផ្លូវ ក្នុងភោជនីយដ្ឋានមួយឈ្មោះសាប៉ា នៅឯប្រទេសឡាវ។ រូបថតមួយសន្លឹកនេះ ត្រូវបានគេដាក់ចំនងជើងថា  “នេះជាមូលហេតុ ដែលប្រុសៗជាច្រើននិយមទៅកន្លែងសាប៉ា និងជួយទិញស្ករកៅស៊ូរបស់នាង ” ក្រោយពីបង្ហោះបែបនេះភ្លាម ក្មេងស្រីនេះទទួលបានការទាក់ទាញ និងម្នាក់ៗចែករំលែក និងមានមតិរាប់ពាន់បានបង្ហាញផ្សេងៗគ្នា។

ប្រភពបានឲ្យដឹងថា នាងមានឈ្មោះ Tran Thu Trang អាយុ១៦ឆ្នាំ សព្វថ្ងៃរស់នៅប្រទេសឡាវ នាងបានរៀបរាប់ថា ស្ទើរតែមិនគួរឲ្យជឿថា គ្រាន់តែរូបភាពប៉ុន្មានសន្លឹកសោះ ធ្វើឲ្យនាងមានការល្បីល្បាញជាខ្លាំង។ មូលហេតុដែលនាងដើរលក់ស្ករកៅស៊ូនេះ ក្នុងគោលបំណង យកប្រាក់ទាំងនេះចិញ្ចឹមឆ្កែដែលគេបោះបង់ចោល នៅពេលទំនេរពីការសិក្សារ។

Leave a Reply

Your email address will not be published. Required fields are marked *