ឪពុកម្តាយគួរប្រុងប្រយ័ត្ន…អាណិតណាស់​ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់​ បានពុលចំណីអាហារ ស្លាប់ភ្លាមៗ…(មានវិដេអូ)

ឪពុកម្តាយគួរប្រុងប្រយ័ត្ន...អាណិតណាស់​ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់​ បានពុលចំណីអាហារ ស្លាប់ភ្លាមៗ...(មានវិដេអូ)

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៩ កុមារាម្នាក់​ បានស្លាប់បាត់បង់ជីវិត​ ដោយសារតែពុលចំណីអាហារ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចក្នុងបរិវេន វត្តអម្ពវ័នហៅវត្តក្ដុលកណ្ដាល ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្មេងប្រុសរងគ្រោះមានឈ្មោះថា ណាង យូចាង មានអាយុ៥ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។

នៅក្នុងវិដេអូ គុណម្ចាស់បានប្រាប់ឲ្យដឹងថា ក្មេងប្រុសគាត់បានពុលចំណី តែមិនដឹងថាពុលអ្វី មី ឬក៏ពុលប្រហិតនោះទេ តែពេលគាត់បានស្លាប់ហើយ។ នៅក្នុងនោះផងដែរ គុណម្ចាស់ក៏បានសូមណូមពរឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ពេលហូបចំណី សូមមេត្តាប្រុងប្រយ័ត្នផង។ ដោយឡែកបើយើងមើលពីទិដ្ឋភាពដ៏គួរឲ្យសោកសង្រែងនេះវិញ ពិតជាធ្វើឲ្យមហាជនរំជួលចិត្តខ្លាំងណាស់ ពេលបានឃើញម្តាយដេកយំ ស្រែកពេលដែលបាត់បង់កូនប្រុសជាទីស្រលាញ់ ទាំងវ័យក្មេងបែបនេះ។

នេះពិតជារឿងមួយដ៏គួរឲ្យសង្វែកជាខ្លាំង ហើយក៏សូមផ្តាំងផ្ងើរទៅបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះក្មេង រឿងអាហារហូបចុកនេះ៕

មានវិដេអូ៖

ប្រភព៖​ Sroeuy Sroeuy Voeurm

Leave a Reply

Your email address will not be published. Required fields are marked *