យុវតីម្នាក់ទៀតហើយ ដែលស្លាប់ដោយសារតែជំងឺគ្រុនឈាម…សូមចូលរួមរំលែកទុក្ខផង ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់…

យុវតីម្នាក់ទៀតហើយ ដែលស្លាប់ដោយសារតែជំងឺគ្រុនឈាម...សូមចូលរួមរំលែកទុក្ខផង ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់...

នាពេលបច្ចុប្បន្ននេះ ជំងឺគ្រុនឈាម បានកំពុងតែរីករាលដាល និងសំលាប់មនុស្សជាច្រើន ពិសេសគឺក្មេងៗតែម្តង។ ជំងឺគ្រុនឈាម ពិតជាសាហាវណាស់ មានក្មេងខ្លះឈឺត្រឹមតែមួយសប្តាហ៍ស្លាប់ ហើយក៏មានក្មេងខ្លះមិនដល់មួយសប្តាហ៍ផង។ 

នៅមុននេះបន្តិចនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokhin Oeur បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយមានយុវតីម្នាក់បានស្លាប់ដោយសារតែជំងឺគ្រុនឈាម។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “ពួកម៉ាក់ជាទីស្រលាញ់របស់គ្នាហេតុអីអាយុខ្លីម្ល៉េះក្រែងឯងសន្យានឹងគ្នាថា2ឆ្នាំទៀតឯងរៀបការម្តងហើយ ហើយនេះឆ្នាំក្រោយនឹងឯង ចុះហេតុអីមជុរាជឆាប់ផ្តាច់ជីវីតគ្នាម្ល៉េះ គ្នាទាំងស្លូតបូត ជាក្មេងឧស្សាហ៍ព្យាយាមរៀនសូត្រស្តាប់បង្កាប់ឪពុកម្តាយណាស់ មិនគួទេ គ្នាសែនស្តាយគ្រាកន្លង “ជំងឺគ្រុនឈាមពិតជាសាហាវណាស់ បានឆក់យកជីវិតពួកម៉ាក់ខ្ញុំតែមួយពព្រិចភ្នែក ” សូមវិញា្ញណខ័ណ្ឌឯង ទៅកាន់សុគត្តិភព បើមានជាតិក្រោយពិតសូមអោយជាមិត្តដ៌សែនល្អរបស់គ្នាម្តងទៀត ណា យឿម ឈាងមៃ 😔😭😭😭 មិត្តដ៌សែនល្អរបស់គ្នា 14/07/2019″។

ទន្ទឹមនឹងនេះក៏មានមិត្តភក្តិ ក៏ដូចជាអ្នកស្គាល់ប្អូនស្រី បានបង្ហោះសារថា “ទឹកភ្នែករបស់ខ្ញុំបានស្រក់ដោយសារតែការចាកចេញរបស់មនុស្សស្រីកំពូលរស់រាយ មនុស្សស្រីមហាទន់ភ្លន់ មនុស្សស្រីកំពូលតស៊ូអំណត់អត់ធ្មត់។​ មច្ចុរាជឃោឃៅបានឆក់យកនាងទៅទាំងវ័យក្មេងយ៉ាងនេះ​​ ខ្ញុំមិនអាចមិនអន់ចិត្តនិងមច្ចុរាជបានទេ។

អនុស្សាវរិយ៍កាលឆ្នាំទីមួយកាលពីចូលរៀនមហាវិទ្យាល័យដំបូងឆ្នាំ២០១៣ បានធ្វើឲ្យយើងស្គាល់គ្នា រស់នៅក្រោមដំបូលផ្ទះជាមួយគ្នាបែកឆ្ងាយពីម៉ែឪឆ្នាំងបាយជាមួយមិត្តភក្ដិប៉ុន្មានអ្នកទៀត ជិះម៉ូតូកាត់ទឹកជំនន់ឆ្នាំ២០១៣ជាមួយគ្នា អនុស្សារីយ៍មួយឆ្នាំពេញធ្វើឲ្យពួកយើងនិងមិត្តភក្តិពីរបីនាក់ស្និតស្នាលស្ទើរតែដូចបងប្អូនបង្កើតទៅហើយ។ ខ្ញុំនឹកការញញឹមរបស់អ្នក ខ្ញុំនឹកសម្លេងរបស់អ្នកណាស់ Mai Yoeum😢😓។នាងស្លាប់ដោយជម្ងឺ”។

ប្រភព៖ Sokhin Oeur

Leave a Reply

Your email address will not be published. Required fields are marked *