មិនចេះរៀង មិនចេះចាំ ! ស្គាល់គ្នា តាមហ្វេសប៊ុក កន្លះខែ ណាត់ជួបគ្នាថ្ងៃដំបូងផង ស្រាប់តែខាងប្រុសបោកយកខ្ទេច…

មិនចេះរៀង មិនចេះចាំ ! ស្គាល់គ្នា តាមហ្វេសប៊ុក កន្លះខែ ណាត់ជួបគ្នាថ្ងៃដំបូងផង ស្រាប់តែខាងប្រុសបោកយកខ្ទេច...

ភ្នំពេញ៖ នៅក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយដោយសារតែ ត្រូវបានបុរសម្នាក់បោកប្រាស់យយកកាបូបលុយធ្វើឲ្យនាងស្រែកយុំផ្អើលអស់គេនៅផ្សារទំនេីបសុវណ្ណា។

យោងទៅតាមប្រភពពាក្យសម្តីរបស់នារីរងគ្រោះដែលមានឈ្មោះថា វណ្ណ សុគន្ធា បានប្រាប់ឲ្យដឹងថា រូបនាងផ្ទាល់ស្គាល់បុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Love Reach បានប្រហែលជិតកន្លះខែ និងបាននិយាយគ្នាតាមឆាត រហូតដល់ព្រឹកមិញនេះ បុរសនោះបានណាត់ខ្លួនបបួលទៅដេីរកម្សាន្តនៅមាត់ទន្លេ និងផ្សារទំនេីប ក្រោយមកក៏ព្រមដេីរលេងជាមួយ ។

សូមបញ្ចាក់ផងដែរថា​ បុរសម្នាក់នោះបានយកការបូបរបស់នាងទៅបាត់បន្ទាប់ពីជិះម៉ូតូមកដល់ចំណុចផ្សារទំនេីបសុវណ្ណាក៏បានឈប់ម៉ូតូ ហេីយបុរសនោះក៏បានឲ្យគាត់ចុះពីលេីម៉ូតូសិន ដេីម្បីយកម៉ូតូទៅផ្ញើនៅកន្លែងសន្តិសុខ តែដឹងអីមុខមាត់ស្អាតបាត បែរជាចរិតជាងឆ្កែទៅទៀត បេីកម៉ូតូរត់គេចខ្លួនបាត់ ។

ម៉ូតូដែលបរសម្នាក់នោះជិះមានមា៉កស្គុបពីពណ៌ស មិនចាំ ស្លាកលេខ ហើយបានជិះយកកាបូបនាងទៅដោយនៅក្នុងនោះមានរបស់មានតម្លៃដូចជា​  ទូរស័ព្ទចំនួន២គ្រឿងម៉ាកអាយហ្វូនសិច និងម៉ាកសាំងសុង រួមនិងលុយដុល្លាជិត២០០ដុល្លារ សៀវភៅធានាគារ និងប ស ក ក៏បាត់បង់អស់គ្មានសល់អ្វី ។បន្ទាប់មកទើបនារីរូបនេះបានមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសម្ថកិច្ចស្វែងរកជនល្មើសនិងចាប់ខ្លួនមកដាក់ទោសតាមច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *