អាណិតណាស់៖ ប្រពន្ធស្លាប់ ចំណែកប្តីរងរបួសធ្ងន់ ខណៈកំពុងគេងលង់លក់ក្នុងផ្ទះ លុះដល់ម៉ោងប្រមាណ២រំលងអធ្រាត ……..

Spread the love

កណ្ដាល៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យស្ត្រីជាម្ចាស់ផ្ទះម្នាក់ បានស្លាប់គួរឲ្យសង្វេគនិងបុរសជាប្តីរងរបួសធ្ងន់ ខណ:ពួកគាត់កំពុងគេងលង់លក់ក្នុងដំណេកនៅក្នុងផ្ទះរបស់ខ្លួន ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចផ្ទះ ឈ្មោះ វ៉េង វិរះ ភេទ ប្រុស អាយុ៣០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ។

នគរបាលឲ្យដឹងថា ស្ត្រីរងគ្រោះស្លាប់ឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ និងជនរងគ្រោរងរបួសធ្ងន់ឈ្មោះ វ៉េង វិរ: ភេទប្រុស អាយុ៣០ឆ្នាំត្រូវជាប្តីមានទីលំនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកសម្ភារ:ខូចខាតមាន៖ ផ្ទះចំនួន១ខ្នង ទំហំ៩ម៉ែត្រគុណនឹងទទឹង៥ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ខូចខាត៥០% ,ពូក ,ខ្នើយ ,ខោអាវ និងទូដាក់ខោអាវផងដែរ ។


ប្រភពបន្តថា នៅវេលាយប់កើតហេតុ ជនរងគ្រោះទាំង២នាក់ជាប្តីប្រពន្ធ បាននាំគ្នាគេងក្នុងផ្ទះរបស់ខ្លួនលើឡៅតឿ លុះមកដល់វេលាម៉ោងប្រមាណ២រំលងអធ្រាត ស្រាប់តែមានអគ្គិភ័យកើតឡើង បានឆេះក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ធ្វើឲ្យស្ត្រីរងគ្រោះជាប្រពន្ធត្រូវភ្លើងឆេះស្លាប់

រីឯជនរងគ្រោះជាប្តីរងរបួសធ្ងន់ ខណ:នោះដែរ សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយអន្តរាគមន៍ ពន្លត់ និងយកជនរងគ្រោះដែលរងរបួសធ្ងន់ ទៅមន្ទីរពេទ្យរាជធានីភ្នំពេញ
ករណីខាងលើសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ចំណែកសាកសពស្ត្រីរងរគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *