មិនដែលជួប! លោក ផែង វណ្ណៈ កម្ពុជា​មិនមែនជាទីផ្សារចាក់សំរាមទេ​ ក្រុមហ៊ុន​នាំមកត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់…

មិនដែលជួប! លោក ផែង វណ្ណៈ កម្ពុជា​មិនមែនជាទីផ្សារចាក់សំរាមទេ​ ក្រុមហ៊ុន​នាំមកត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់...

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីមានសមត្ថកិច្ចនៅមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុថ្លែងថា សមត្ថកិច្ចបានរកឃើញ កុងទឺន័រចំនួន៨៣ទូរ មានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាបន្ដបន្ទាប់នៅខេត្តព្រះសីហនុ។

ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ  បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែស្វយត័ក្រុងព្រះសីហនុ ហើយការគាស់ទូរកុងទឺន័រនៅរសៀលថ្ងៃនេះធ្វើឡើងក្រោមវត្តមានឯកឧត្តមគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ,ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងវត្តមានមន្ត្រីមានសមត្ថកិច្ចច្រើនរូបទៀត។ បើយោងតាមប្រភពពីមន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះ បានបង្ហើបអោយដឹងថា មូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែង បន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជាទើបសមត្ថកិច្ចស្គែនពិនិត្យទៅឃើញថាជាកាកសំណល់សំរាមដែលគេបោះចោល។

ទោះជាយ៉ាងនេះក្តីមន្ត្រីមិនទាន់បញ្ជាក់ប្រាប់ពីប្រទេសដើមដែលបន្លំនាំយកសំរាមតាមកុងតឺនរ័មកកាន់ប្រទេសកម្ពុជានេះនៅឡើយ ដោយប្រាប់ក្រុមអ្នករាយការណ៍ព័ត៍មានថាទុកពេលអោយសមត្ថកិច្ចស្រាវជ្រាវជាក់លាក់សិន។

ដោយឡែកលោក លោក ផែង វណ្ណៈ ក៏មានប្រសាសន៍ថា ៖ កម្ពុជា​មិនមែនជាទីផ្សារចាក់សំរាមទេ​ ក្រុមហ៊ុន​នាំមកត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់​ ។

សូមអរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ និង​ ស្ថាប័ន​ពាក់ព័ន្ធ​ដែលទប់ស្កាត់បានទាន់ពេលវេលា​ ។ ត្រូវ​តែអោយក្រុមហ៊ុននាំចូលនាំត្រលប់ទៅវិញ​ និង​ ចាប់​អ្នកឃុបឃិតនាំចូលយកមកផ្ដន្ទាទោសតាមច្បាប់​ ។

Leave a Reply

Your email address will not be published. Required fields are marked *