ឆេះដុំហើយ ! លោក​ គួច ចំរើន ដោះស្រាយបញ្ហារសំរាម ក្នុងក្រុងមិនទាន់ចប់ផង ពេលនេះមកត្រូវដោះស្រាយ សំរាម ៨៣ទូរ ដែលត្រូវគេលួច​ យកមកបោះចោលទៀត….

ឆេះដុំហើយ ! លោក​ គួច ចំរើន ដោះស្រាយបញ្ហារសំរាម ក្នុងក្រុងមិនទាន់ចប់ផង ពេលនេះមកត្រូវដោះស្រាយ សំរាម ៨៣ទូរ ដែលត្រូវគេលួច​ យកមកបោះចោលទៀត....

ខេត្តព្រះសីហនុ ៖ មន្ត្រីមានសមត្ថកិច្ចនៅមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុថ្លែងថា សមត្ថកិច្ចបានរកឃើញ កុងទឺន័រចំនួន៨៣ទូរ មានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាបន្ដបន្ទាប់នៅខេត្តព្រះសីហនុ។

ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែស្វយត័ក្រុងព្រះសីហនុ ហើយការគាស់ទូរកុងទឺន័រនៅរសៀលថ្ងៃនេះធ្វើឡើងក្រោមវត្តមានឯកឧត្តមគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ,ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងវត្តមានមន្ត្រីមានសមត្ថកិច្ចច្រើនរូបទៀត។

 បើយោងតាមប្រភពពីមន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះ បានបង្ហើបអោយដឹងថា មូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែង បន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជាទើបសមត្ថកិច្ចស្គែនពិនិត្យទៅឃើញថាជាកាកសំណល់សំរាមដែលគេបោះចោល។

ទោះជាយ៉ាងនេះក្តីមន្ត្រីមិនទាន់បញ្ជាក់ប្រាប់ពីប្រទេសដើមដែលបន្លំនាំយកសំរាមតាមកុងតឺនរ័មកកាន់ប្រទេសកម្ពុជានេះនៅឡើយ ដោយប្រាប់ក្រុមអ្នករាយការណ៍ព័ត៍មានថាទុកពេលអោយសមត្ថកិច្ចស្រាវជ្រាវជាក់លាក់សិន៕

Leave a Reply

Your email address will not be published. Required fields are marked *