ពិការតែរាងកាយ ចិត្តមិនពិការទេ…អ្នកស្រី ឃួប យឿន សូមផ្តាំផ្ងើរទៅកាន់បងប្អូនជនពិការទាំងអស់ថា កុំព្យាយាមតូចចិត្ត ឬទោលទន់ទៅតាមកាយសម្បទានរបស់ខ្លួនអី…(មានវិដេអូ)

ពិការតែរាងកាយ ចិត្តមិនពិការទេ...អ្នកស្រី ឃួប យឿន សូមផ្តាំផ្ងើរទៅកាន់បងប្អូនជនពិការទាំងអស់ថា កុំព្យាយាមតូចចិត្ត ឬទោលទន់ទៅតាមកាយសម្បទានរបស់ខ្លួនអី...(មានវិដេអូ)

ស្រ្តីដ៏កំសត់ម្នាក់ បានជំនះរាល់ការលំបាក ដើម្បីជីវិតខ្លួននិងគ្រួសារ ទោះជាលំបាកយ៉ាងណាក៏អ្នកស្រី ជំនះឲ្យទាល់តែបាន។ ឆ្លងកាត់ព្យុះភ្លៀងជាច្រើន អ្នកស្រី ឃួប យឿន ដែលពិការជើង ហើយត្រូវប្រើរទេះរុញ សម្រាប់ធ្វើដំណើរ ក៏ដូចប្រើរទេះរុញដើម្បីរកប្រាក់ ចិញ្ចឹមជីវិតនោះ បានរៀបរាប់ឲ្យដឹងថា៖ អ្នកស្រីមានស្រុកកំណើត នៅខេត្តកំពង់ចាម  ហើយអ្នកស្រីជាកូនពៅនៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូន៦នាក់ ដោយឪពុកម្តាយ និងបងៗរបស់អ្នកស្រីបានស្លាប់អស់ចំនួន៤នាក់ហើយ កាលពីជំនាន់ប៉ុតពត។ 

នៅក្នុងជីវិតដ៏កំសត់មួយនេះ អ្នកស្រី ឃួប យឿន បានប្រាប់ឲ្យដឹងទៀតថា “ដោយសារតែការរស់ខេត្តអ្នកស្រីមិនដឹងត្រូវរកមុខរបរអ្វីនោះ អ្នកស្រីក៏បានសម្រេចចិត្តមកភ្នំពេញ ដើម្បីប្រកបមុខដើរសុំទានគេ ដោយអ្នកស្រីទៅដល់ទីណាគឺគាត់សំរាកនៅទីនោះ ហាលភៀង ហាលខ្យល់​ តាមសំយ៉ាបផ្ទះគេ តាមវត្តអារាមជាដើម។ ស្រីកំសត់រូបនេះ ក៏បានបន្តទៀតថា នៅក្នុងជីវិតជាអ្នកសុំទាន អ្នកស្រី រងនូវការរិះគន់ពីសំណាក់មជ្ឈដ្ឋានជុំវិញខ្លួនស្ទើររាប់មិនអស់។ មិនយូរប៉ុន្មានស្រ្តីកំសត់ម្នាក់នេះ ក៏បានសម្រេចចិត្ត ប្រកបមុខរបរជាអ្នកលក់សៀវភៅវិញ ។ នៅក្នុងរបរជាអ្នកលក់សៀវភៅ អ្នកស្រីបានជូបនូវការលំបាកជាខ្លាំង ដោយអ្នកស្រីត្រូវរុញរទេះតែម្នាក់ឯង ដើម្បីដើរលក់សៀវភៅ តាំងពីព្រលឹម ដល់ព្រលប់ ដើម្បីបានប្រាក់ចិញ្ចឹមក្រពះ ។រស់នៅតែម្នាក់ឯង  គ្មានផ្ទះពិតប្រាកដ  អ្នកស្រី​​ ឃួន យឿន មិនសូវបានងួតទឹកសំអាតខ្លួននោះទេ កត្តានេះ បានធ្វើឲ្យមហាជន តែងតែពោលពាក្យសើចចំអក អ្នកស្រីថា មានក្លិនខ្លួន ស្អុយឆ្អេះឆ្អាប ស្ទើរតែគ្មា​នអ្នកណាម្នាក់ចង់នៅក្បែរនោះទេ។ 

លោកសេង មឿន ដែលត្រូវជាស្វាមីរបស់អ្នកស្រី ឃួប យឿន បានប្រាប់ឲ្យដឹងថា ចំណងស្នេហ៍របស់លោកបានកើតឡើង ពីការអាណិត ដោយកាលនោះមានមនុស្សជាច្រើន​បាដេញគាត់ប្រពន្ធគាត់ឲ្យចេញទៅ ព្រោះថាប្រពន្ធរបស់លោកមានក្លិនឆ្អេះណាស់ ហើយលោកក៏អាណិត លោកក៏បានដួសទឹកឲ្យងួតសំអាតខ្លួន ហើយអ្នកនៅទីនោះក៏ចេះតែបង្អាប់គាត់ជាមួយប្រពន្ធរបស់គាត់ ថាស្រលាញ់គ្នា ទើបចុងក្រោយគាត់ក៏សម្រេចចិត្តស្រលាញ់គ្នា​ និងយកគ្នាធ្វើជាស្វាមី ភរិយាតែម្តងទៅ។ 

លោក​សេង មឿន ទោះបីជាលោកមានកាយសម្បទាន គ្រប់គ្រាន់​ តែលោកក៏មានជីវិតកំសត់ដូចជាប្រពន្ធរបស់លោកដែរ ដោយក្រុមគ្រួសាររបស់លោក ត្រូវបានស្លាប់កាលពីជំនាន់ប៉ុលពតមកម្ល៉េះ ដោយលោកត្រូវរស់នៅរសាត់អណ្តែត និងគ្មានទីពឹងពាក់ ។ លោកបានសម្រេចចិត្តចាក់ចេញពីស្រុកកំណើត មកទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារធ្វើ ដោយលោកធ្វើជាអ្នកលាងចាន ឲ្យគេផង​ និងដើររើសំបកកំប៉ុងផង តាំងពីលោកមានអាយុ១៤ឆ្នាំមកម្ល៉េះ។  ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធមក លោកក៏បានឈប់រើសអេតចាយដួចមុនទៀត ដើម្បីមកលក់សៀវភៅជាមួយនិងប្រពន្ធ ដោយលោកធ្វើជាអ្នកលក់រុញរទេះជូនប្រពន្ធទៅលក់ នៅតាមមាត់ទន្លេរ ក្បែរវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ជារៀងរាល់ថ្ងៃពីរនាក់ប្តីប្រពន្ធនេះ រកប្រាក់ចំណូលមិនបានបួនម៉ឺនរៀលផងក្នុងមួយថ្ងៃ ហើយសព្វថ្ងៃនេះ នាក់ទាំងពីមិនមានផ្ទះសំបែងរស់នៅត្រឹមត្រូវនោះទេ គឺពួកគាត់ត្រូវរស់នៅតាមសំយ៉ាបផ្ទះរបស់គេ។ អ្នកស្រី ឃួប យឿន បានប្រាប់ឲ្យដឹងទៀតថា រាល់យប់ឲ្យតែមានភ្លៀងម្តងៗ គាត់ត្រូវអង្គុយមើលមុខគ្នា ព្រោះថាគាត់គ្មានកន្លែងសំរាកនោះទេ ដោយសារតែភ្លៀងសាចដេកមិនកើត។​

អ្នកស្រី ឃួប យឿន ផ្តាំផ្ងើរទៅកាន់បងប្អូនជនពិការទាំងអស់ថា កុំព្យាយាម តូចចិត្ត ឬទោលទន់ទៅតាមកាយសម្បទានរបស់ខ្លួន ម្យ៉ាងទៀត អ្នកមិនមែនជាជនពិការ សូមកុំរើសអើងជនពិការ ព្រោះថាគ្មាននរណម្នាក់ចង់កើតជាជនពិការទេ៕

មានវិដេអូៈ

ប្រភព៖ MJQTV

Leave a Reply

Your email address will not be published. Required fields are marked *