ចំណាត់ការក្ដៅ.!! អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដកហូតទូរហ្គេម៩ទូ និងឃាត់មនុស្សជាច្រើននាក់

ចំណាត់ការក្ដៅ.!! អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដកហូតទូរហ្គេម៩ទូ និងឃាត់មនុស្សជាច្រើននាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌចំការមន ដឹងនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌ ចុះប្រត្តិការបង្ក្រាបទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដកហូតទូរហ្គេមបាញ់ត្រីចំនួន៩ទូរ ឃាត់មេការ និងអ្នកចូលទៅលេង១៩នាក់ ។ ក្នុងប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចក្នុងមជ្ឍមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ ក្រោមការបញ្ជាពីលោក លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បើកប្រតិបត្តិការទ្រុងទាយធំ ចុះបង្ក្រាប់ទូរហ្គេមបាញ់ត្រីដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌលកោះពេជ្រ ដកហូតទូរហ្គេមបាញ់ត្រី៩ទូររួមនឹងអ្នកចូលទៅលេងជាច្រើននាក់ ហើយទីតាំងខាងលើនេះគឺបើកលេងជាយូរមកហើយ ។ ជាមួយគ្នានោះប្រជាពលរដ្ឋក៏សុំអរគុណទៅដល់លោក លោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន ដែលទើបនឹងឡើងកាន់តំណែងថ្មី ដែលជួយបង្ក្រាបរាល់បទល្មើសទាំងនេះផងដែរ។

បច្ចុប្បន្នមេការ និងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាំងត្រូវបានបញ្ចូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនិតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *