វីវរហើយ ! អ្នកជំនួញដីឡូតិ៍ក្រុមហ៊ុន Enarita កំពុងតែជាប់ពាក់ព័ន្ធ ថាជាជនបោកប្រាស់ និងចេញសែកស្អុយរាប់រយលានដុល្លារ….

វីវរហើយ ! អ្នកជំនួញដីឡូតិ៍ក្រុមហ៊ុន Enarita កំពុងតែជាប់ពាក់ព័ន្ធ ថាជាជនបោកប្រាស់ និងចេញសែកស្អុយរាប់រយលានដុល្លារ....

ភ្នំពេញ​ ៖ រឿងនេះមិនខុសពីរឿងមុនៗនោះទេ ដែលដាក់លុយបានលុយមកវិញ ក្នុងអត្រាការប្រាក់ខ្ពស់ ស្រាប់តែពេលនេះលិចឭដំណឹងថា សមត្ថកិច្ចចម្រុះបានចុះចាប់ខ្លួនអ្នកជំនួញដីឡូតិ៍ដ៏ល្បីម្ចាស់ម្នាក់ ក្រុមហ៊ុន Enarita លោក ឌីម សួនណាត ពីបទឆបោក  និងចេញសែកស្អុយរាប់រយលានដុល្លារ។

ក្នុងនោះដែរ តាមប្រភពរបស់ជនរងគ្រោះបានឱ្យដឹងថា លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុន អុីណារីតា ឌីវេឡុបមុិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.) បានភូតភរ និងឆរបោកជាច្រើនលើក ហើយបានចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹកប្រមាណ២០០ជិត៣០០លានដុល្លារ។

តាមសំដីផ្ទាល់របស់ជនរងគ្រោះជាច្រើននាក់បានប្រាប់ថា គាត់បានវិនិយោគ ជាមួយ លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុន ENARITA development Co.,LTDដែលក្នុងកុងត្រានោះមានធានាសែក និងស្នាមផ្តិតមេដៃរបស់ លោកឌីម សួនណាត់ ផ្ទាល់ដែលជាហេតុធ្វើអោយគាត់ទុកចិត្តរហូតមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ក៏មានការដកប្រាក់តាមសែកមិនបាន ហើយលោកឌីម សួនណាត បានលួងលោមដល់ជនរងគ្រោះថា ធនាគារជាតិធ្វើការបង្កក់លុយគាត់ ហើយធ្វើការស៉ើបអង្កេតដោយសារចរន្តលុយច្រើនពេក ហើយបង្គាប់ជនរងគ្រោះអោយទៅដកនៅក្រុមហ៊ុនលោកផ្ទាល់វិញ។

ហើយលោកបានពន្យាពេលរហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ហើយនៅតែមិនឃើញក៏មានពាក្យបណ្តឹងរបស់ជនរងគ្រោះចូលទៅក្រសួងមហាផ្ទៃ ប្តឹងពីបទល្មើសជាក់ស្តែងទៅលោក ឌីម សួនណាត ហើយធ្វើការស៉ើបអង្កេតជាក់ស្តែង។

របាយការណ៍ បង្ហាញថា លោកឌីម សួនណាត មិនត្រូវធនាគារណាបង្កក់លុយលោកឡើយគឺ លោកមានចេតនា បិទគណនេយ្យធនាគារខ្លួនឯង និងធ្វើការពន្យាពេលរាល់កិច្ចសន្យារបស់ជនរងគ្រោះ។          

​ទាក់ទង​នឹង​ដំណឹង​ នៃ​ការចោទប្រកាន់​ដ៏​រសើប​ខាងលើនេះ​ កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩​ មិនអាច​ស្វែងរក​ការបកស្រាយ​ពី​សំណាក់​ លោក ឌឹ​ម សួន​ណាត និង​ម្ចាស់​ក្រុមហ៊ុន Enarita​បាន​នៅឡើយ​ទេ​។

ក្រុមហ៊ុន Enarita ត្រូវបាន​មហាជន​ដឹងថា ​កាលពី​កន្លងមក​ធ្លាប់​បាន​ប្រកាស​ពី​គម្រោង​លក់​ដី​របស់​ខ្លួន​នៅក្នុង​តំបន់​លំហែ​កាយ​ជាច្រើន​គម្រោង​នៅក្នុង​ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន និង​ព្រះវិហារ​ជាដើម​។ ​ប៉ុន្តែ​ ពេលនេះ​ ស្រាប់តែ​ធ្លាយ​ដំណឹង​ នៃ​ការចោទប្រកាន់ថា​បាន​ឆបោក​អតិថិជន​របស់​ខ្លួន​ទៅវិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *