ម៉ែផ្ដាំថាកុំឲ្យហូបសាច់ជ្រូក…អាជីករលក់សាច់ជ្រូកអង្គុយធ្វើមុខជូរ តាំងកើតជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ព្រោះថាសាច់ជ្រូកនៅសល់ពេញៗតូប…

ម៉ែផ្ដាំថាកុំឲ្យហូបសាច់ជ្រូក...អាជីករលក់សាច់ជ្រូកអង្គុយធ្វើមុខជូរ តាំងកើតជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ព្រោះថាសាច់ជ្រូកនៅសល់ពេញៗតូប...

កាលពីពេលថ្មីៗនេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែលកើតឡើងសត្វជ្រូក បានធ្វើឲ្យអាជីករ និងអ្នកហូប សាច់ជ្រូក មានក្តីបារម្ភ ជាខ្លាំង ពិសេសគឺអ្នកលក់សាច់ជ្រូក ហាក់មានភាពស្ងប់ស្ងាត់ មិនសូវមានអ្នកទិញនោះទេ ពោលគឺស្ងាត់ជ្រងំ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Phearom បានបង្ហោះសារបានបង្ហោះសារថា “ម៉ែតេមកផ្ដាំថា «កុំឲ្យហូបសាច់ជ្រូក» ព្រោះគាត់ឮតៗគ្នាមកថា ជ្រូកឆ្លងជំងឺស្អីមិនដឹងទេ! ឥឡូវ នៅផ្សារ​សាច់ជ្រូក សល់ពេញៗតូប គេលែងទិញហើយ ហាង​បរបរគុយទាវ ជាច្រើន ក៏លែងសូវមានអ្នកហូបច្រើនដូចមុនដែរ។

នេះសបញ្ជាក់​​ឲ្យឃើញថា ការទទួលបានព័ត៌មាន​របស់ពលរដ្ឋ​តាមមូលដ្ឋាន គឺមានល្បឿនលឿនណាស់ ប៉ុន្ដែ ចំណុចខ្សោយត្រង់ថា ទទួលព័ត៌មាន​ខុស មិនច្បាស់លាស់! ធ្វើឲ្យបំពុលសង្គមទៅវិញ។

តាមពិតទៅ ចំពោះបញ្ហាជ្រូកនេះ ថ្មីៗនេះ​ នៅកម្ពុជា កំពុង​រាលដាលនូវ​​ជំងឺប៉េះជ្រូក​អាហ្រិក។ ប៉ុន្ដែ មន្ត្រីជំនាញ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា មិនប៉ះពាល់ដល់​សុខភាពមនុស្សទេ វាគ្រាន់តែឆ្លងនៅលើសត្វជ្រូកគ្នាវាប៉ុណ្ណោះ ដូច្នេះ ការបរិភោគសាច់ជ្រូក ទោះបីជាជ្រូកមានផ្ទុកជំងឺប៉េះជ្រូកអាហ្វ្រិកក៏ដោយ ក៏មិនប៉ះពាល់ដល់​សុខភាពអ្នកបរិភាគដែរ។

ខ្ញុំបានប្រាប់ម៉ែខ្ញុំពីរឿងនេះហើយដែរ តែគាត់ថា នៅតែមិនសូវទុកចិត្ត ពោលគឺនៅតែមិនចង់ហូបដដែល។

ទោះយ៉ាងណា ចូរពន្យល់សាច់ញាតិអ្នកពីរឿងនេះផង បើមិនអញ្ចឹង អ្នកចិញ្ចឹមជ្រូក​ឡុងចុងអស់ហើយ កាលណាឡុងចុង លែងមានអ្នកចិញ្ចឹមក្នុងស្រុក គឺជ្រូកពីយួន និងថៃ និងហូរចូលមកដូចទឹកបាក់ទំនប់ បើទោះបី​ចង់ឃាត់ក៏ឃាត់មិនជាប់ដែរ ព្រោះការផ្គត់ផ្គង់ក្នុងស្រុក​ខ្វះខាត”។

ប្រភព៖ Chan Phearom

Leave a Reply

Your email address will not be published. Required fields are marked *