កុំដាច់ចិត្តអូសរំលងអី…ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យបងប្រុសម្នាក់ សម្រាកនៅនឹងកន្ទេលជាងមួយឆ្នាំមកហើយ ពេលគាត់ពិតជាត្រូវការជំនួយជាខ្លាំង…(មានវិដេអូ)

កុំដាច់ចិត្តអូសរំលងអី...ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យបងប្រុសម្នាក់ សម្រាកនៅនឹងកន្ទេលជាងមួយឆ្នាំមកហើយ ពេលគាត់ពិតជាត្រូវការជំនួយជាខ្លាំង...(មានវិដេអូ)

ហ្វេសប៊ុកៈ ជីវិតរស់នៅលំបាកខ្លាំងណាស់ហើយ ប្រឹងរកស៊ី ប្រឹងធ្វើការមិនខ្លាចនឿយហត់ជំនះគ្រប់បញ្ហា ។ តែមួយប៉ប្រិយភ្នែកតែប៉ុណ្ណោះអ្វីៗបានផ្លាស់ប្តូរ ក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សម្នាក់ដែលធ្លាប់រឹងមាំ ក្លាយខ្លួនជាជនបាត់បង់អ្វីៗគ្រប់យ៉ាងទៅវិញ។

ជាក់ស្តែងបងប្រុសម្នាក់ គាត់រស់នៅភូមិ ដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល​ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍​ ជាងមួយឆ្នាំហើយ ហើយពេលនេះគ្រួសារពិតជាមានការខ្វះខាតថវិការសម្រាប់ព្យាបាល។ 

បញ្ហានៅក្នុងជីវិតមួយនេះ ត្រូវបានបង្ហាញតាមរយៈការបង្ហោះវិដេអូអមជាមួយនឹងរូបភាព ក្នុងស្ថានភាពស្គមស្គាំង គ្មានកំលាំង ធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែកទៅហើយ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hea Kheang OlakZin បានបង្ហាញឲ្យដឹងថា”🙏 ក្នុងនាមខ្ញុំជាក្មួយរបស់អ្នកជម្ងឺខ្ញុំ សូមស្នេីរសុំដល់សប្បុរសធម៌ទាំងឡាយ សូមជួយផ្តល់ថវិការដល់អ្នកជម្ងឺមិនថាតិចក្តី ឬ ច្រេីនក្តី ពីរព្រោះក្រុមគ្រួសាររបស់អ្នកជម្ងឺខ្វះខាតថវិការសម្រាប់ព្យាបាល🙏🙏 « គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ជាងមួយឆ្នាំហើយ »​🙏 យាយមិនកើតហើយបាត់ការចងចាំទៀត គាត់រស់នៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល​។📱( លេខរបស់ឪពុកម្ដាយអ្នកជម្ងឺ 016771814 & 0973677800 ) ។🙏 សូមបងប្អូនជួយ Share ផង”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ​ និងអាណិតបងប្រុសជាខ្លាំង សូមជូនពរឲ្យបងប្រុសឆាប់ជាសះស្បើយឡើងវិញ៕

មានវិដេអូ៖

ប្រភព៖ Hea Kheang OlakZin

Leave a Reply

Your email address will not be published. Required fields are marked *