អ្នកនាង ខាត់ សុឃីម បានចេញមុខធ្វើការច្រានចោលរាល់ការចោទប្រកាន់ ថាលោក ឌីម សួនណាត ជាជនបោកប្រាស់ និងចេញសែកគ្មានទឹកប្រាក់រាប់រយលានដុល្លារនោះ…

អ្នកនាង ខាត់ សុឃីម បានចេញមុខធ្វើការច្រានចោលរាល់ការចោទប្រកាន់ ថាលោក ឌីម សួនណាត ជាជនបោកប្រាស់ និងចេញសែកគ្មានទឹកប្រាក់រាប់រយលានដុល្លារនោះ...

ក្រោយពីមានព័ត៏មានផ្ទុះ រឿងលោក ឌីម សួនណាត អ្នកជំនួញដីឡូតិ៍ដ៏ល្បីម្ចាស់ម្នាក់ ក្រុមហ៊ុន Enarita ចេញសែកស្អុយ  (សែកមិនមានលុយ) រាប់រយលានដុល្លារ។ លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុន អុីណារីតា ឌីវេឡុបមុិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.) បានភូតភរ និងឆរបោកជាច្រើនលើក ហើយបានចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹកប្រមាណ២០០ជិត៣០០លានដុល្លារ។

ភ្លាមៗនោះ តារាចំរៀងពហុជំនាញ អ្នកនាង ខាត់​ សុឃីម  ក៏បានចូលមកខមិន ប្រាប់ដល់អតិថិជន របស់ក្រុមហ៊ុន ក៏ដូចជា បុគ្គលិកនៅក្នុងក្រុមទាំងអស់ ថា “យើងខ្ញុំទាំងអស់គ្នាជាអ្នកដែលបានចូលរួមវិនិយោគជាមួយក្រុមអ៊ីណារីតា សូមចូលរួមគាំទ្រ លោកអគ្គនាយក ឌីម សួនណាត និងសូមច្រានចោលរាល់ការចោទប្រកាន់រាល់បណ្តាសារពត៌មាន ដែលបានចេញថា លោកអគ្គនាយក ឌីម សួនណាត បានបោកប្រាស់ ឬ មានចេតនាផ្សេងៗ ដូចដែលពត៌មានចុះផ្សាយ ។ ដូចនេះក្នុងនាមយើងខ្ញុំជាសមាជិក ជាបុគ្គលិក ជាដៃគូរសហការ សូមធ្វើការជំទាស់ជាមួយនឹងពត៌មាន ហើយសូមចូលរួមគាំទ្រ ដើម្បីរក្សាភាពស្អាតស្អំជូនចំពោះលោក អគ្គនាយក ឌីម សួនណាត ។ សូមមហាគ្រួសារ អ៊ីណារីតា ទាំងអស់ ចូលរួមគាំទ្រទាំងអស់គ្នា” ។

អ្នកនាង ខាត់ សុឃីម បានបន្តទៀថា “លោកនាយកអោយយើងរង់ចាំ តែអ្នកខ្លះគេមិនព្រម ការទទួលខុសត្រូវរបស់គាត់គឺខ្ពស់ ហើយក៏មិនរត់ទៅណាដូចអ្នកផ្សេងដែរ កន្លងមកគឺមិនដែលយឺតយ៉ាវ ទេហើយម្នាក់ៗ គឺបានទទួល ផលយ៉ាងពិតប្រកដ (ជួយគេរហូត អត់បានជួយម្តងគឺខុស) និយាយត្រង់អូន កើតជាមេគេមិនស្រួលទេ ចាំតែខុសនឹង ទាល់តែធ្លាប់ធ្វើមេបានដឹង 🙏”។

ហើយក៏មានបងប្អូនជាច្រើនគាត់បានបង្ហោះសារថា “គាត់ជាបុគ្គលម្នាក់ដែលបានរកលុយ(ចំណូល)អោយមនុស្សច្រើនមុឺននាក់អោយមានជីវភាពធូរធារជាង២ឆ្នំាមកហើយ តែដោយសារគាត់មានបញ្ហាហិរញ្ញវត្ថុ(ខាត)ក្នុងមួយខែចុងក្រោយនេះ ហើយត្រូវបានពួកមួយក្តាប់តូចបានប្តឹងគាត់។

គាត់ជាមនុស្សមានការទទួលខុសត្រូវខ្ពស់ ទោះបីគាត់បានជួបវិបត្តិខ្លំាងយ៉ាងណាក៏ដោយ ក៏គាត់នៅតែព្យាយាមដោះស្រាយជូនអ្នកវិនិយោគតាមតំណាក់កាលដែរ។ ខ្ញុំសូមប្រាប់ទៅអស់លោកឯងថា ពួកលោកឯងបានបំផ្លាញមនុស្សរាប់ពាន់នាក់ហើយ។

ប្រភព ៖ ខាត់ សុឃីម

Leave a Reply

Your email address will not be published. Required fields are marked *