អស្ចារ្យមែន…វិចិត្រករខ្មែរមួយរូប ទទួលបានការសរសើរតារាចំរៀងអាមេរិក ប៊ីយ៉ុនសេ…(មានវិដេអូ)

អស្ចារ្យមែន...វិចិត្រករខ្មែរមួយរូប ទទួលបានការសរសើរតារាចំរៀងអាមេរិក ប៊ីយ៉ុនសេ...(មានវិដេអូ)

ភ្នំពេញ៖​ នៅពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើន​បានធ្វើការចែករំលែក ពីស្នាដៃវិចិត្រករខ្មែរម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសទី២ លោក ថៃ នរៈសត្យា ដែលមានទេពកោសល្យខាងជាងគំនូរ បែបឌីជីថល ដ៏អស្ចារ្យមែនទែន ធ្វើឲ្យមហាជនមានការសរសើរពីស្នាដៃដ៏ល្អឯករបស់លោកជាខ្លាំង​។

លោក ថៃ នរៈបណ្ឌិត ហៅថា បេននី ជាកូនប្រុសលោក ថៃ នរៈសត្យារូបនេះ ត្រូវបានសារព័ត៏មានជាច្រើនបានធ្វើការចុះផ្សាយពីស្នាដៃរបស់លោក​ ដោយនៅក្នុងលោកបានគូររូប​តារាចំរៀងបរទេសដ៏ល្បីឈ្មោះម្នាក់ នោះគឺ នាង ប៊ីយ៉ុនសេ បានស្រស់ស្អាត រហូតធ្វើឲ្យអ្នកម្តាយរបស់ នាង ប៊ីយ៉ុនសេ សរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាតខ្លាំង ដូចរូបពិតៗអញ្ចឹង។

លោកបេននី បានប្រាប់ឲ្យដឹងថា “​ខ្ញុំ​ក៏​មិន​ដឹង​ទេ​ថា តើ​មាន​អ្វី​នៅ​ពីក្រោយ​នៃ​ការចាប់អារម្មណ៍​នឹង​ស្នាដៃ​គំនូរ​នោះ​ទេ​។ ខ្ញុំ​គ្រាន់តែ​គូររូប​នោះ​ដោយ​ក្តី​ស្រឡាញ់ និង​ម្យ៉ាង​ទៀត​គាត់ ក៏​ជា​តារាចម្រៀង​ស្រី​ជា​ទីពេញចិត្ត​របស់​ខ្ញុំ​ផង​ដែរ​។ ខ្ញុំ​ក៏​មិន​រំពឹង​ថា មាន​អ្នក​ចូលចិត្ត​ស្នាដៃ​ខ្ញុំ​ច្រើន​បែប​នេះ​ដែរ ជាពិសេស​នោះ​មនុស្ស ៣ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​តារាចម្រៀង​ស្រី​អាមេរិក ប៊ីយុនសេ តែ​ម្តង​បាន​ចាប់​អារម្មណ៍ និង​គាំទ្រ​គំនូរ​របស់​ខ្ញុំ​។ ទី​ ១ អ្នក​តុបតែង​កាយ​ផ្ទាល់ខ្លួន ទី​ ២ អ្នក​ជំនាញ​រៀបចំ​ម៉ូដ ឬ​ស្ទីល និង​អ្នក​ទី​ ៣ គឺជា​ម្តាយបង្កើត​របស់ ប៊ីយុនសេ”។

លោកបានបន្ថែមទៀតថា “ក្រោយពីលោកបានការទទួលបានចាប់អារម្មណ៍ ក៏មានអ្នកតុបតែងកាយផ្ទាល់ខ្លួនរបស់តារាចំរៀងដ៏ល្បីឈ្មោះ អាមេរិក ប៊ីយុនសេរូបនេះ ចង់សហការជាមួយរូបលោកថែមទៀផង”។

លោកបានបន្ថែមទៀតថា លោកមិនបានរៀនពីសាលាណានោះទេ ដោយលោកចូលចិត្តគូររូបពីកំណើត ហើយលោកបានស្រាវជ្រាវពីក្នុង យូធូប មករៀនបន្ថែមតែប៉ុណ្ណោះ ។ ទើបតែរយៈ៥ខែមកនេះទើបលោកបានចូលរៀន ហើយ​ក៏​បង្កើត​បាន​ស្នាដៃ​គំនូរ​ឌីជីថល​ទាក់​អារម្មណ៍​ខាង​ម្ចាស់​រូប​គឺ​តារាចម្រៀង​ស្រី ប៊ីយ៉ុនសេ តាមរយៈ​ចម្រៀង​ថ្មី​បទ «Lion King»​។​

នៅក្នុងនោះលោកបេននី ក៏បានប្រាប់ឲ្យដឹងថា តំលៃគំនូ​ខ្មៅ​ដៃ​អាច​លក់​បាន​តម្លៃ​ចន្លោះ​ពី ១០០ ដុល្លារ ទៅ ៥០០ ដុល្លារ​ក្នុង​ ១ ​ផ្ទាំង​ ហើយត្រូវប្រើរយៈគូរវិញ យ់ាងតិចបំផុត ២-៣ ម៉ោង (​ចំពោះ​គំនូរ​ធម្មតា​) រហូត​ដល់ ៣-៤ ថ្ងៃ (​ជា​គំនូរ​រឿង​លម្អិត​)​៕

មានវិដេអូ៖

ប្រភព៖ Bennie Bd Carter​ និង Bennie Bd

Leave a Reply

Your email address will not be published. Required fields are marked *