ធ្វើចឹងធ្វើអី…កញ្ញា ចូ​វ មួយ​អេង បេក្ខនារី កម្មវិធី X Factor Cambodia ត្រូវបានជនខិលខូច បង្ហោះរូប…

ធ្វើចឹងធ្វើអី...កញ្ញា ចូ​វ មួយ​អេង បេក្ខនារី កម្មវិធី X Factor Cambodia ត្រូវបានជនខិលខូច បង្ហោះរូប...

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយរ ពីវត្តមានកញ្ញា ចូ​វ មួយ​អេង មានវ័យ២៥ឆ្នាំ ដែលបានចូលរួមប្រកួតក្នុងកម្មវិធី X Factor Cambodia ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែទឹកដមសំលេង អមជាមួយ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងនោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ដែលមានឈ្មោះថា Alli Bee បានបង្ហោះ រូបកញ្ញា ចូ​វ មួយ​អេង ក្នុងបំណងចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់កញ្ញា។​ 

ដោយឡែកលើគណនីហ្វេសប៊ុក កញ្ញា​ ចូ​វ មួយ​អេង បានរៀបរាប់ថា “អត់យល់.!! 🤦🏻‍♀️🤷🏻‍♀️ Alli Bee ចង់បានអី.?? ធ្វើខ្លួនឯង រឺ គេជួល.?? ញ៉ុមគិតថា រូបហ្នឹងមិនមែនរូបគេ កាត់ ត ទេ.. អាចជារូបដែលគេគិតថាអាចនឹងយកមកបន្លំជារូបញ៉ុមហើយមើលទៅ 😅”។

យ៉ាងណាមិញ ក៏មានអ្នកចូលមកខមិនតៗគ្នាថា​ ជារូបកាត់​ ត ទាំងអស់ មិនមែនជារូបរបស់ កញ្ញា ចូ​វ មួយ​អេង នោះទេ៕

ប្រភព៖ Kimberly Love

Leave a Reply

Your email address will not be published. Required fields are marked *