សារពត៏មានធំៗជុំវិញពិភពលោក កំពុងចាប់អារម្មណ៍និងចុះផ្សាយពី បវរកញ្ញាអាមេរិកដែលនិយាយមើលងាយបវរកញ្ញាខ្មែរ ថានិយាយភាសាអង់គ្លេសមិនបានល្អ (មានវីដេអូ)

សារពត៏មានធំៗជុំវិញពិភពលោក កំពុងចាប់អារម្មណ៍និងចុះផ្សាយពី បវរកញ្ញាអាមេរិកដែលនិយាយមើលងាយបវរកញ្ញាខ្មែរ ថានិយាយភាសាអង់គ្លេសមិនបានល្អ (មានវីដេអូ)

បណ្តាសារពត៏មានធំៗជុំវិញពិភពលោកមានដូចជា 9gag, mirror.co.uk, bangkokpost, dailymail, yahoo, the sun និងសារពត៏មានធំៗជាច្រើនទៀត កំពុងតែចាប់អារម្មណ៍ អំពីបវរកញ្ញាអាមេរិកដែលនិយាយមើលងាយបវរកញ្ញាខ្មែរ ថានិយាយភាសាអង់គ្លេសមិនបានល្អ។

នៅក្នុងនោះមិនមែនមានតែបរវកញ្ញាអាមេរិកទេ គឺមានកូឡុំប៊ី និងអូស្រ្តាលីផងដែរ ដែលអ្នកទាំងបីនាំគ្នាជុំនុំនិយាយដើមពីបវរកញ្ញាខ្មែរ និងវៀតណាម ថាប្រើប្រាស់ភាសាអង់គ្លេសមិនបានល្អ។

បវរកញ្ញាអាមេរិកនិយាយបែបនេះថា ចំពោះបវរកញ្ញាវៀតណាម នាងស្អាតខ្លាំងណាស់ ប៉ុន្តែនាងធ្វើពុតហាក់ដូចជានាងចេះភាសាអង់គ្លេសខ្លាំង ហើយបើបវរកញ្ញាកម្ពុជាវិញ នាងមិនចេះនិយាយភាសាអង់គ្លេសទាល់តែសោះ​ ពិតជាគួរឲ្យសោកស្តាយមែន!

បន្ទាប់ពីមានការនិយាយចំអកបែបនេះ ក៏មានអ្នករិះគន់យ៉ាងចាស់ដៃផងដែរចំពោះបវរកញ្ញាទាំងបីខាងលើ អ្នកខ្លះគេនិយាយថា គេមានការសោកស្តាយយ៉ាងខ្លាំងដោយមានវត្តមានបវរកញ្ញាទាំងបីខាងលើក្នុងកម្មវិធីប្រកួតប្រឡងប្រជែងតំណែងបវរកញ្ញចក្រវាលនេះ។

គួរបញ្ជាក់ដែរថាកម្មវិធីប្រលងបរវរកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Universe 2018 កំពុងធ្វើឡើងនៅក្នុងប្រទេសថៃ ដែលមានបេក្ខភាពមកពីប្រទេសជាច្រើនផ្សេងៗគ្នា ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ កំពុងតែប្រកួតគ្នាយ៉ាងក្តៅគគុក ដោយបវរកញ្ញាទាំងអស់ត្រូវមានទាំងសមត្ថភាព និងសម្រស់ស្រស់ស្អាត ដើម្បីឆ្លងពីវគ្គមួយទៅវគ្គមួយទៀត៕

សូមទស្សនាវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *