លោកងួន ចាន់ដេវីដ ទ្រាំលែងបាន បង្ហោះសារទាំងយប់ទៅកាន់អ្នកដែលគប់ស្រាបៀរមក កញ្ញាទេព បូព្រឹក្ស

លោកងួន ចាន់ដេវីដ ទ្រាំលែងបាន បង្ហោះសារទាំងយប់ទៅកាន់អ្នកដែលគប់ស្រាបៀរមក កញ្ញាទេព បូព្រឹក្ស

កាលពីយប់ម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងនៅខាងក្រៅ ដោយសារតែកំពូលតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប គឺកញ្ញា ទេព បូព្រឹក្ស ត្រូវបានជនអគតិម្នាក់យកស្រាបៀរគប់មកលើរូបកញ្ញា ខណៈកញ្ញាកំពុងតែច្រៀងនៅក្នុងកម្មវិធី ដែលត្រូវបានគេអញ្ជើញឲ្យចូលរួម ធ្វើឲ្យកញ្ញាមានការខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ហើយទីតាំងកើតហេតុស្ថិតនៅហាង “សមុទ្រ” ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ។

ក្រោយកើតហេតុមានហេតុការណ៍នេះឡើង គេក៏សង្កេតឃើញវត្តមានរបស់លោក ជីដេវីត ដែលជាគូស្នេហ៍របស់កញ្ញា ទេព បូព្រឹក្ស បង្ហាញខ្លួននៅទីតាំងកើតហេតុផងដែរ។លោក ជីដេវីត ថែមទាំងបង្ហោះសារនៅលើបណ្តាញសង្គមរបស់ផងដែរថា៖”សម័យឆ្នាំ២០១៨សម័យសន្តិភាពទៅហើយនៅមានមនុស្សធ្វើអំពើហិង្សាលើមនុស្សស្រីទៅកើត . ខ្ញុំសង្ឃឹមយ៉ាងមុតមាុំទៅលើច្បាប់ក្រសួងមានសម្ថកិច្ច និងចាប់គាត់មកទទួលខុសត្រូវមុខច្បាប់,កូនចៅសង្ឃឹមយ៉ាងមុតម៉ាំ សង្ឃឹមចេញពីបេះដូង។” “កាយវិការដែលអ្នកឯងធ្វើដាក់គាត់ប្រមាថគាត់ វាធ្វើអោយខ្ញុំឈឺចាប់ណាស់ អាភាពចោលម្សៀតរបស់អ្នកឯងនិងបញ្ចប់អ្នកវិញ ខ្ញុំបាទ ងួន ចាន់ ដេវីត ខ្ញុំនិងរក្សាជំហរយ៉ាងមុតម៉ាំដោយមិនអោយអ្នកឯងរួចខ្លួនឡើយ ច្បាប់និងប្រមាញ់អ្នកឯង ទោះអ្នកឯងមានស្លាបក៏ហោះមិនរួចដែរ”៕

Leave a Reply

Your email address will not be published. Required fields are marked *