ជួយស៊ែរយកតែបុណ្យផងចុះ…លោកតាកំសត់ មានជំងឺ ញ័រដៃ ញ័រជើង ដើរមិនរួច ចង់បានរទេះរុញមួយ គ្រឿង គ្រាន់បានជិះទៅវត្តស្តាប់ព្រះធម៏នឹងគេ…(មានវិដេអូ)

ជួយស៊ែរយកតែបុណ្យផងចុះ...លោកតាកំសត់ មានជំងឺ ញ័រដៃ ញ័រជើង ដើរមិនរួច ចង់បានរទេះរុញមួយ គ្រឿង គ្រាន់បានជិះទៅវត្តស្តាប់ព្រះធម៏នឹងគេ...(មានវិដេអូ)

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “អ៉ី សុខស្រៀង” បានបង្ហោះសារថា “ថ្ងៃទី ១៣ ខែ៨សីហា ឆ្នាំ២០១៩

លោកតាសុំរទេះពិការមួយគ្រឿង គ្រាន់បានជិះទៅវត្តស្ដាប់ធម៌ ព្រះសព្វថ្ងៃទៅណាមិនរួចទេ?☎️📞092754776/0968447487?

កម្សត់ណាស់ :លោកយាយ ឈឿម អាយុ៧៥ឆ្នាំ និង លោកតា វិន អាយុ ៧៦ឆ្នាំពិការញ័រដៃជើងសុំរទេះពិការមួយគ្រឿងជិះទៅវត្តស្ដាប់ធម៌ និងសុំអង្ករគ្រឿងបរិភោគហូបផង ព្រោះសព្វថ្ងៃជរាមិនអាចរកអ្វីបានទេ មានតែពឹងឲ្យសប្បុរសជនជួយ។

លោកតាយលោកយាយខាងលើ រស់នៅក្នុងភូមិសុខសាន្ដ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខ្ញុំសូមអំពាវនាវ ទៅដល់សប្បុរសជនដែលរស់នៅក្នុងស្រុក និងក្រៅស្រុក មេត្តាជួយដល់លោកតានិងលោកយាយតាមកម្លាំងសទ្ធា”។

សូមបងប្អូនជួយដល់លោកតាផង ព្រោះជីវិតលោកតាពិតជាកំសត់ខ្លាំងណាស់ ព្រោះមិនអាចរកអ្វីបានទេ មានតែពឹងឲ្យសប្បុរសជនជួយ៕

មានវិដេអូ៖

ប្រភព៖ អ៉ី សុខស្រៀង

Leave a Reply

Your email address will not be published. Required fields are marked *