កុំចេះតែហ៊ាន ! ទាល់តែជាប់ខ្នោះ អញ្ចឹងបាន សម្រក់ទឹកភ្នែក ហើយថាស្តាយក្រោយ ពេលមិនទាន់ជាប់ខ្នោះសម្តីខ្លាំងណាស់ រកសម្លាប់គេទៀត…(មានវិដេអូ)

កុំចេះតែហ៊ាន ! ទាល់តែជាប់ខ្នោះ អញ្ចឹងបាន សម្រក់ទឹកភ្នែក ហើយថាស្តាយក្រោយ ពេលមិនទាន់ជាប់ខ្នោះសម្តីខ្លាំងណាស់ រកសម្លាប់គេទៀត...(មានវិដេអូ)

កោះកុង៖ បងប្អូនដែលប្រើប្រាស់នៅបណ្តាញសង្គមច្បាស់ជាបានដឹងហើយថា ជនសង្ស័យដែលបានគំរាមសម្លាប់អ្នកដទៃតាម ហ្វេសប៊ុក  រួចអោយហៅប៉ូលិសមកចាប់ ឥឡូវប៉ូលិសចាប់វៃខ្នោះមែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក។

យ៉ាងណាមិញបើយោងទៅតាមប្រភពមួយបានប្រាប់ឲ្យដឹងថានៅក្នុងខណៈពេលនេះនៅវេលាម៉ោង11:00នាទី ថ្ងៃទី13ខែសីហា ឆ្នាំ2019 អ្នកហ៑ានវ័យក្មេងទាំងពីរដែលបាន គំរាមគំហែងថានឹងសម្លាប់ តាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ពេលនេះបានបញ្ជូនមកដល់ពន្ធធានាគារខេត្តកោះកុង សម្រេចដូចបំណងគាត់ប៉ងហើយ។

ដោយឡែកអ្វីដែរបានធ្វើឲ្យមហាជនមានក្តីហួសចិត្តផង អាណិតផង ដោយសារតែជនសង្ស័យម្នាក់បានមានការសោកស្តាយ​ហើយអង្គុយសម្រក់ទឹកភ្នែកនៅក្នុងឡាន យ៉ាងកំសត់ បន្ទាប់ត្រូវវាយខ្នោះ និងត្រូវប៉ូលិសបញ្ចូនខ្លួនទៅតុលាការដើម្បីធ្វើការដាក់ទោសតាមច្បាប់៕ សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *