បុរសម្នាក់ ទំនងជាស្រវឹងស្រាបើករថយន្ដ មកបុកនិងក្បាលនាគពុះចែកទ្រូង បណ្ដាលឲ្យបាក់អស់មួយកង់ និងរងការខូចខាតដាច់កាឡេកង់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្ដមកបុកនិងក្បាលនាគពុះចែកទ្រូងបណ្ដាលឲ្យបាក់អស់មួយកង់ និងរងការខូចខាតរថយន្ដដាច់កាឡេកង់និងខូចខាតផ្នែកពីមុខតិចតួចករណីគ្រោះថ្នាក់ចរាចរនេះកើតឡើយនៅវលោម៉ោង១១ និង០០នាទីយប់ នៅថ្ងៃទី២៧ ខែធ្នូ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្បែរពេទ្យលោកសង្ឃរ សង្កាត់ ទឹកថ្លាទឹក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុឃើញរថយន្ដមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-8223 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាបើកបរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿននៅពេលមកដល់ចំនុចកើតហេតុ ក៏រេចង្កូចមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ចំណែកឯរថយន្ដរងកាខូចខាតដាច់កាឡេកង់និងផ្នែកពីមុខតិចតួច ក្នុងករណីគ្រោះថ្នាក់ចរាចរនេះមិនមានអ្នករងរបួសទេ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដដោះស្រាយទៅតាមផ្លូវច្បាប់៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *