អាចោរដាច់ដាប់…បងស្រីអ្នកបោសសម្អាត​ផ្ទះឲ្យគេ ត្រូវបានជនមិនស្គាល់មុខ យកកាំបិតភ្ជង់ប្លន់យកកាបូបលុយ និងទូរស័ព្ទបានសម្រេច…

អាចោរដាច់ដាប់...បងស្រីអ្នកបោសសម្អាត​ផ្ទះឲ្យគេ ត្រូវបានជនមិនស្គាល់មុខ យកកាំបិតភ្ជង់ប្លន់យកកាបូបលុយ និងទូរស័ព្ទបានសម្រេច...

ភ្នំពេញ​៖ កាលពីវេលាម៉ោង១២និង១៥នាទីយប់ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ត្រីអ្នកបោសសំអាតផ្ទះឲ្យគេម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកកាំបិតភ្ជង់ប្លន់យកកាបូបលុយ និងទូរស័ព្ទបានសម្រេច រួចគេចខ្លួនបាត់ស្រមោល បណ្តាលឲ្យស្ត្រីរងគ្រោះភិតភ័យ រត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី២ ទាំងកណ្តាលយប់ ចំណុចច្រក​ដឿងហែម​ក្រោយផ្ទះ​ជួលមួយកន្លែង​​ ផ្លូវ១៣៦​ សង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ស្រ្តីរងគ្រោះមានឈ្មោះនុត​ ធាវី​ ហៅខួច​ មុខរបរ​អ្នកបោសសម្អាត​ផ្ទះឲ្យគេ​ ស្នាក់នៅផ្ទះជួល​ ក្នុងសង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ 

ប្រភពស្រ្តីរងគ្រោះបានឲ្យដឹងថា គាត់និងមិត្តភក្តិម្នាក់ទៀត បានយកសក់ក្លែងក្លាយមកឲ្យមិត្តភក្តិ នៅបន្ទប់ជួល ពេលមកដល់ជាន់ផ្ទាល់ដី ក៏ត្រូវបាន ជនមិនស្គាល់មុខ​ម្នាក់​ធ្វេីសកម្មភាព ស្ទុះចាប់នាង​ផ្ដួល រួចយកកាំមកភ្ជង់បំពង់ក គាត់​ យកកាបូបនិងទូរសព្ទគាត់រត់គេច​ខ្លួនបាត់ស្រមោល៕

Leave a Reply

Your email address will not be published. Required fields are marked *