កុំដាច់អូសរំលងអី…អ៊ុំស្រីមានប្រចាំកាយ​ អ៊ុំប្រុសដើរចាក់អង្ក្រង បេះបន្លែ ចាប់ក្ដាម ខ្យង និងរកកណ្ដុរ តាមព្រៃ ដើម្បីចិញ្ចឹមប្រពន្ធ…(មានវិដេអូ)

កុំដាច់អូសរំលងអី...អ៊ុំស្រីមានប្រចាំកាយ​ អ៊ុំប្រុសដើរចាក់អង្ក្រង បេះបន្លែ ចាប់ក្ដាម ខ្យង និងរកកណ្ដុរ តាមព្រៃ ដើម្បីចិញ្ចឹមប្រពន្ធ...(មានវិដេអូ)

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី សុខស្រៀង បានបង្ហោះសារ សូមអំពាវនាវ ដល់សប្បុរសជន មេត្តាជួយដល់លោកយាយ និងលោកតាកំសត់ ដោយលោកយាយគាត់មានជំងឺប្រចាំកាយ ហើយលោកតា​គាត់ត្រូវទៅរកខ្យង ខ្ចៅ កណ្តុរ ដើម្បីយកមកធ្វើជាអាហារ សម្រាប់ចិញ្ចឹមជីវិត។

ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា “ថ្ងៃទី ១២ ខែ៨សីហា ឆ្នាំ២០១៩ ពីរនាក់យាយតាមានជំងឺប្រចាំកាយ :លើកដៃសំពះសុំអង្ករនិងគ្រឿងបរិភោគហូបផង ព្រោះសព្វថ្ងៃ..?092754776/0968447487??

កម្សត់ណាស់ : អ៊ំស្រី ប៉ាន ចាន់ថា អាយុ៥៩ឆ្នាំ និងប្ដីឈ្មោះ ចាន់ សាវុទ្ធ អាយុ៦៩ឆ្នាំ រស់នៅពីរនាក់យ៉ាងកម្សត់ អ៊ំស្រីមានជំងឺរោគស្ត្រីប្រចាំកាយ ចំណែកអ៊ំប្រុសដើរចាក់អង្ក្រងបេះបន្លែចាប់ក្ដាមខ្យងនិងរកកណ្ដុរតាមព្រៃចិញ្ចឹមប្រពន្ធយ៉ាងវេទនា ឥឡូវដាច់អង្ករហូបហើយ ដាច់ចិត្តលើកដៃសំពះសុំឲ្យសប្បុរសជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុក ជួយជាអង្ករនិងគ្រឿងបរិភោគសម្រាប់ហូបផង។

អ៊ំស្រីនិងអ៊ំប្រុសខាងលើរស់នៅក្នុងភូមិសុខសាន្ដ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បញ្ជាក់ : អ៊ំប្រុសអ៊ំស្រីក៏មានកូនដែល តែកូនចៅក៏ក្រដែរ។ ខ្ញុំសូមអំពាវនាវ : ទៅដល់សប្បុរសជនដែលរស់នៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ មេត្តាជួយដល់ពួកគាត់ឲ្យបានជាស្បៀងអាហារសម្រាប់បរិភោគផង”។

មានវិដេអូ៖

ប្រភព៖ អ៉ី សុខស្រៀង

Leave a Reply

Your email address will not be published. Required fields are marked *