ពាក់ព័ន្ធនឹងករណីយុវជន​ម្នាក់ហែកឯកសារ​នគរបាល​ និង​ ប្រើ​ហឹង្សា​លេីមន្ត្រីនគរបាលនោះ ស្រាប់តែលោក​ ផែង វណ្ណៈ ថា ត្រូវច្បាប់​ ឬ​ ខុស​ច្បាប់​ ស្ថិត​នៅ​លេីមាត់មន្ត្រីខ្លះនិយាយប៉ុណ្ណោះ…

ពាក់ព័ន្ធនឹងករណីយុវជន​ម្នាក់ហែកឯកសារ​នគរបាល​ និង​ ប្រើ​ហឹង្សា​លេីមន្ត្រីនគរបាលនោះ ស្រាប់តែលោក​ ផែង វណ្ណៈ ថា ត្រូវច្បាប់​ ឬ​ ខុស​ច្បាប់​ ស្ថិត​នៅ​លេីមាត់មន្ត្រីខ្លះនិយាយប៉ុណ្ណោះ...

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោកផែង វណ្ណៈ ដែលលោកបានជួយរកយុត្តិធម៏ និងបានចូលរួមយ៉ាងសកម្មភាពមនុស្សធម៏​ ជួយដល់ចាស់ជរា ដែលកំពុងតែជួបការលំបាក ។

បើយោងតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានបង្ហោះសារថា “ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំសង្កេតឃេីញថា​ បងប្អូន​ក្នុង​បណ្ដាញ​សង្គម​ Facebook នាំគ្នារិះគន់អំពី​ យុវជន​ម្នាក់ហែកឯកសារ​នគរបាល​ និង​ ប្រើ​ហឹង្សា​លេីមន្ត្រីនគរបាលក្នុងប៉ុស្តិរដ្ឋបាលទួលស្វាយព្រៃទី​ ១​ ត្រូវបានគេដោះលែងដោយមិនអនុវត្តច្បាប់​ ។ ពាក់​ព័ន្ធ​ដល់បញ្ហានេះ​សំរាប់​ខ្ញុំ​ ខ្ញុំយល់ឃេីញថា​ ត្រូវច្បាប់​ ឬ​ ខុស​ច្បាប់​ ស្ថិត​នៅ​លេីមាត់មន្ត្រីខ្លះនិយាយប៉ុណ្ណោះ​ ។ 

បេីមន្ត្រីនោះអះអាងថា​ ត្រូវច្បាប់​ ទោះយុវជននោះ​ ប្រើ​ហឹង្សា​វាយនគរបាល​បែកក្បាលក៏គ្មានកំហុសដែរ​ ។ ប៉ុន្តែ​ បេីមន្ត្រីនោះអះអាងថាខុសច្បាប់​ទោះក្មេងលេងកាំភ្លេីងជ័រក៏អាចជាប់គុកបានដែរ​ ។

ប្រភព៖ ផែង វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *