សូមចូលរួមរំលែកទុក្ខ ! ពិធីឡើងផ្ទះមិនទាន់ចប់ផង ឆ្លងចូលពិធីបុណ្យសព កូន និងក្មួយបន្តទៀត ដោយសារតែកូននិងក្មួយលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូ

សូមចូលរួមរំលែកទុក្ខ ! ពិធីឡើងផ្ទះមិនទាន់ចប់ផង ឆ្លងចូលពិធីបុណ្យសព កូន និងក្មួយបន្តទៀត ដោយសារតែកូននិងក្មួយលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូ

ខេត្តបន្ទាយមានជ័យ ៖ ម្តាយ ឪពុក សពក្មេងស្រី និងក្មេងប្រុស យំបោកខ្លួនដួចអកស្ទើរគាំងបេះដូងស្លាប់ទាំងអស់គ្នាដោយសារតែបានឃើញកូនជាទីស្រឡាញ់លង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូពេលដែលក្រុមគ្រួសាររបស់សពជាប់រវល់ធ្វើពិធីឡើងផ្ទះថ្មីនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នៅចំណុចក្រោយក្រុមហ៊ុនទឹកស្អាតប្រហែល៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកទូចដែលត្រូវជាបងម្តាយសពទាំងពីនាក់បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថានៅថ្ងៃទី១៣នោះក្រុមគ្រួសាររបស់ប្អូនគាត់បានធ្វើពិធីឡើងគេហដ្ឋានថ្មីដោយអញ្ជើញភ្ញៀវញាត្តិមិត្តជិតខាងពិសេសប្អូនបង្កើតនៅបាត់ដំបងឲ្យចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះផងដែរ។លោកទូចបានបញ្ជាក់ឲ្យដឹងទៀតថាពិធីឡើងគេហដ្ឋានថ្មីធ្វើទៅដោយចប់ចុងចប់ដើមដោយមិនចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយលុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ម្ចាស់ផ្ទះបានយកលុយមករាប់ស្រាប់តែពេលនោះបាត់កូនទាំង២នាក់មិនដឹងទៅណាក៏ឆោឡោឡើងហើយដើររកពេលដើរទៅដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រស្រាប់តែឃើញស្បែកជើងក្មេងទាំង២ហើយក៏ចុះរាវរកឃើញសពក្មេងទាំង២បានបីយកមកផ្ទះដោយក្មេងទាំង២នាក់នៅសភាពទន់នាំគ្នារលាក់ឲ្យចេញទឹកទោះបីខិតខំរលាក់យ៉ាងណានៅមិនដឹងខ្លួនព្រោះក្មេងទាំង២នាក់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ក្រោយពីកើតហេតុរួចមាននគរបាល និងកំលាំងអាវុធហត្ថជំនាញចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព។

លោកវរសេនីយ៍ឯក សុីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថាសពក្មេងស្រីរងគ្រោះមានឈ្មោះជាដាវរី អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់សុជាតិ ប្តីឈ្មោះ ដុកធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកសពក្មេងប្រុសមានឈ្មោះត្រាំសាន់ ប្រុសអាយុ ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងលោកសុីឌីបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីមន្ត្រីជំនាញរបស់លោកធ្វើការត្រួតពិនិត្យរួចហើយបានធ្វើការសន្និដ្ឋានថាក្មេងទាំង២នាក់ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដដោយឪពុក ម្តាយជាប់រវល់ក្នុងពិធីឡើងផ្ទះថ្មីមិនបានចាប់អារម្មណ៍ថាក្មេងទៅលេងទឹក គ្មានជាប់ពាក់ព័ន្ធនិងអំពើប៉ងធ្វើឃាតនោះទេ សពត្រូវបានក្រុមគ្រួសាររៀបចាត់តែងធ្វើបុណ្យតាមប្រពៃណីបន្តទៀតក្រោយពីឡើងផ្ទះថ្មីចប់៕ ប្រភពពី ៖ គង្គា

Leave a Reply

Your email address will not be published. Required fields are marked *