រថយន្ដសេរីទំនើបបើកគេចពីក្រុមក្មេងស្ទាវ ជ្រុលបុករឺម៉កម៉ូតូកង់បី បណ្ដាលអោយម្ចាស់រឺម៉កម៉ូតូកង់បីរងរបួសធ្ងន់

រថយន្ដសេរីទំនើបបើកគេចពីក្រុមក្មេងស្ទាវ ជ្រុលបុករឺម៉កម៉ូតូកង់បី បណ្ដាលអោយម្ចាស់រឺម៉កម៉ូតូកង់បីរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជាម្ចាស់រឺម៉កម៉ូតូកង់បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយសាររថយន្ដសេរីទំនើបមួួយគ្រឿងបើកបុកពីក្រោយយ៉ាងពេញទំហឹងខណៈដែលបើកគេចពីក្រុមក្មេងស្ទាវដេញតាមពីក្រោយ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចជិតក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញតាមវាយកញ្ចក់រថយន្ដទំនើបម៉ាក ឡិចសុីសES300H ពណ៍ស គ្មានស្លាកលេខ ជិះដោយបុរសបីនាក់ដោយបានធ្វើដំណើរពីទិសដៅពីជើងមកត្បូងខណះពេលដែលក្រុមក្មេងស្ទាវដេញតាមមកពីក្រោយក៏រថយន្ដបង្កប្រឹងបើកគេចក៏ជ្រុលមកបុករឺម៉កម៉ូតូកង់បីពីក្រោយយ៉ាងពេញទំហឹងតែម្ដង បណ្ដាលអោយក្រឡាប់ផ្ងារជើងនិងរងរបួសម្ចាស់រឺម៉កកង់យ៉ាងធ្ងន់ធ្ងរ ចំណែកឯជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់យកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។

ប្រភពបានបន្តថា ក្រោយកើតហេតុក្រុមក្មេងស្ទាវទាំងនោះបាននាំគ្នាជិះគេចខ្លួនបាត់អស់ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុទំនាក់ទំនងកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដនិងរឺម៉កម៉ូតូកង់បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *