ហែកខ្ទេចគ្មានសល់ទេ ! ម្ចាស់ហាងនិយាយបកស្បែកអន្ទិត កក្កដា សោភ័ណ្ឌ តំាងពីនៅបួសជាព្រះសង្ឃរហូតដល់ពេលនេះ មិនដឹងយកមុខទៅទុកត្រង់ណាទេ…..

ហែកខ្ទេចគ្មានសល់ទេ ! ម្ចាស់ហាងនិយាយបកស្បែកអន្ទិត កក្កដា សោភ័ណ្ឌ តំាងពីនៅបួសជាព្រះសង្ឃរហូតដល់ពេលនេះ មិនដឹងយកមុខទៅទុកត្រង់ណាទេ…..

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីប៉ុន្មានថ្ងៃមុន ក្រោយលាចាកសិក្ខាបទ កក្កដា សោភ័ណ្ឌ បានបើកហាងលក់សំលៀកបំពាក់យុវវ័យមួយកន្លែង និងសម្ពោធអបអរ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន ដែលមើលទៅពិតជាមានភាពអធិកអធម។ 

ដោយឡែកក្រោយពីហាងនោះបានបើកដំនើរការបានតែពីរថ្ងៃពោលសម្ពោធថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លុះដល់យប់ថ្ងៃទី១១នេះ ស្រាប់តែគណនេយ្យហ្វេសបុកកឈ្មោះថា Dara Meach ដែលលោកអះអាងថាលោកជាម្ចាស់ហាង ដែលដាក់ទុនច្រើនលើហាងឈ្មោះថាkakadaSophorn fashion(Behighwara)នេះ លោកបានបង្ហោះថា បានដកភាគហ៊ុ​នលែងជាដៃសហការណ៍រកស៊ីជាមួយកក្កដា សោភ័ណ្ឌទៀតហើយ ដោយលោកបញ្ជាក់ថាភាគហ៊ុនរបស់កក្កដា សោភ័ណ្ឌ មានចំណែកតិចប៉ុណ្ណោះ និងបានទៅបកស្លាកយីហោឈ្មោះហាងនោះទាំងយប់ចេញ។

 ពាក់ព័ន្ធនឹងរឿងរកាំរកុសនេះ ម្ចាស់គណនេយ្យហ្វេសបុក ឈ្មោះថា Dara Meach បានចេញមកLiveបកស្រាយរឿងនេះ ដោយលើកឡើងថា ភាគហ៊ុនរបស់ កក្កដា សោភ័ណ្ឌ មានចំណែកតែ២៥០០ដុល្លារតែប៉ុណ្ណោះ ស្មើនឹង៨ភាគរយនៃប្រាក់ដើម ដែលដើមទុនហាងលក់ខោអាវខាងលើប្រើដើមទុនដល់ទៅ៣ម៉ឺនដុល្លារ ហើយលោកសុខចិត្តឲ្យប្រាក់ចំណេញដល់ទៅ៤០ភាគរយឲ្យ ដោយសារតែអាណិតស្រលាញ់ ។ 

ចង់ដឹងកាន់តែច្បាស់សូមស្តាប់ការបកស្រាយវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *