ឯកឧត្តម គួច ចំរើន បានជួបដោយចៃដន្យជាមួយបងប្រុសម្នាក់ រួមជាមួយកូនតូចៗពីរនាក់ កំពុងអង្គុយរងចាំភរិយាចេញពីធ្វើការ…

ឯកឧត្តម គួច ចំរើន បានជួបដោយចៃដន្យជាមួយបងប្រុសម្នាក់ រួមជាមួយកូនតូចៗពីរនាក់ កំពុងអង្គុយរងចាំភរិយាចេញពីធ្វើការ...

ព្រះសីហនុ : នៅវេលាយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យការងារសន្ដិសុខក្នុងមូលដ្ឋាន ដោយក្នុងពេលចុះត្រួតពិនិត្យការងារសន្តិសុខក្នុងមូលដ្ឋាននៅយប់នេះ ឯកឧត្តមអភិបាលខេត្ត បានជួបចៃដន្យជាមួយបងប្រុសម្នាក់ រួមជាមួយកូនតូចៗពីរនាក់ កំពុងអង្គុយរងចាំភរិយាចេញពីធ្វើការ ។

ក្នុងឱកាសនោះផងដែល ឯកឧត្តមអភិបាល បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងបានផ្តាំផ្ញើរទៅបងប្រុសថា ពេលកូនទាំងពីរគ្រប់អាយុចូលរៀន ត្រូវនាំកូនទៅឈ្មោះចូលរៀនអោយបានគ្របគ្នា ។ 

គួរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ បានយល់ព្រមឱ្យ ឯកឧត្តម យន្ត មីន លាលែងពីតំណែងអភិបាល ខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ វិញ៕

Leave a Reply

Your email address will not be published. Required fields are marked *