សូមបងប្អូន ជួយស៊ែរយកតែបុណ្យផងចុះ ក្រែងមានបងប្អូនសបុរសធម៍ មានចិត្តអាណិតជួយអ៊ុំស្រី គាត់មានជំងឺម្យ៉ាង ពេទ្យតំរូវឲ្យគាត់កាត់ជើង តែអ៊ុំស្រីមិនមានលុយនោះទេ….(មានវីដេអូ)

សូមពុកម៉ែបងប្អូនទាំងអស់គ្នា ជួយស៊ែរយកតែបុណ្យផងចុះ 🙏🏻🙏🏻 ក្រែងមានបងប្អូនសបុរសធម៍ មានចិត្តអាណិតជួយអ៊ុំស្រី អ៊ុំស្រីឈ្មោះ អុក គិមសា មានអាយុ៥៣ឆ្នាំ ពេលនេះកំពុងមានជំងឺពឹសសុីក្នុងជើង ដែលពេលនេះពេទ្យតំរូវអោយកាត់ជើង ដែលមានជាតិពឹសនឹងចេញ ដើម្បីកុំអោយពឹសនឹងវាសុីរាលដាលទៅមុខទៀត…។

(បញ្ចាក់) មួយរយះកន្លងមក អ៊ុំស្រីធ្លាប់បានទទួលទានថ្នាំពេទ្យដែល ពេលទទួលទានថ្នាំបានធូរជើង តែឡើងហើមពោះបន្ទរបង់មិនចេញជិតមួយខែហើយ ពេលនេះគាត់តឹងណែនក្នុងពោះ លេសលាស់ពិបាកដកដង្ហើម ទើបឈប់ហូបថ្នាំ…ដោយមើលឃើងពីទុក្ខលំបាករបស់អ៊ុំស្រីពេក ថ្ងៃនេះនាងខ្ញុំ ពេជ្រ ចរណៃ លើកដៃសំពះសុំពុកម៉ែបងប្អូនទាំងអស់គ្នា មេតាជួយអ៊ុំស្រីតាមសទ្ធា..គ្រប់ការជួយរបស់ពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំនឹងធ្វើកាអរគុណនៅក្នុង Fb នាងខ្ញុំផ្ទាល់ 🙏🏻🙏🏻🇰🇭 ពុកម៉ែបងប្អូនអាចខលជួយតាមលេខរបស់កូនគាត់ផ្ទាល់ 096 811 6200 ៕

Leave a Reply

Your email address will not be published. Required fields are marked *