បែកថ្នាំដល់គំរិត ស្រែកថាគេដេញកាប់ខ្លួន រត់ឡើងលើជំទាល់ដែលមានកម្អស់ជាង២០ម៉ែត្រ បំរុងលោតសម្លាប់ខ្លួន ក្នុងការដ្ឋានសំណង់អាគារ ដោនថោន៩៣

ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ៤៥នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់អាគារ ដោនថោន៩៣ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មិនស្គាល់ពីអត្តសញ្ញាណ សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត បាត់បង់ស្មារតី បានរត់ចូលក្នុងការដ្ឋានសំណង់អាគារ ដោនថោន៩៣ ឡើងលើជំទាល់ដែលមានកម្អស់ជាង២០ម៉ែត្រ ស្រែកឡាំប៉ា និងបម្រុងលោតពីលើអាគារចុះមកខាងក្រោម ផ្អើលដល់សន្តិសុខ និងប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច ចុះមកធ្វើការអន្តរាគមន៍ ដោយមានខាងបងប្អូនបុរសខាងលើ មកលួងលោមរហូតព្រមចុះមកខាងក្រោមវិញ រួចផុតពីគ្រោះថ្នាក់។ 

សូមបញ្ជាក់ថា បុរសខាងលើនេះ ក្រោយពីបងប្អូនសាច់ញាតិ បានលួងលោមឲ្យចុះមកខាងក្រោមវិញហើយ ក៏បានឌុបគាត់តាមម៉ូតូយកទៅផ្ទះ ហើយខណៈនោះគេបានប្រាប់ទាំងរវើរវាយថា ខ្លួនត្រូវគេដេញកាប់ទើបរត់គេច។ ដូច្នោះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ៕

Leave a Reply

Your email address will not be published. Required fields are marked *