បុគ្គលិក ស៊ិនទ្រី ជាង២ពាន់នាក់ រវល់ធ្វើកូដកម្មតម្លើងប្រាក់ខែ គ្មានអ្នកសំអាត មន្រ្ដីគ្រប់បណ្ដាខណ្ឌ ចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានរៀងៗខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងមូលដ្ឋានគ្រប់បណ្ដាខណ្ឌ ឃើញមានការកកស្ទះសំរាមជាច្រើន  ដោយសារបុគ្គលិក ស៊ិនទ្រី ជាង២ពាន់នាក់ បានធ្វើកូដកម្មតម្លើងប្រាក់ខែ​ ហើយគ្មានកម្លាំងសំអាត។

នេះបើយោងតាមការបញ្ជាផ្ទាល់ពីលោក ​ឃួង​ ស្រេង​ អភិបាល​ នៃគណ:អភិបាលរាជធានីភ្នំពេញ​ បានបញ្ជាឲ្យបណ្តាខណ្ឌទាំង១២​ ត្រូវជួយគ្នាទទួលខុសត្រូវក្នុងការប្រមូលសំរាមនៅក្នុងមូលដ្ឋានរៀងៗខ្លួនជាបណ្តោះអាសន្ន​ ក្នុងនោះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក​សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ បានដឹកនាំចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ​ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ដោយប្រើប្រាស់កម្លាំងប្រជាការពារខណ្ឌសរុប​៦០នាក់ ជួលរថយន្តបែនសម្រាប់ដឹកសំរាមចំនួន៤​គ្រឿង ត្រាក់ទ័រចំនួន១គ្រឿង រថយន្តរដ្ឋបាលខណ្ឌ​៤គ្រឿង ម៉ូតូកង់បី​របស់រដ្ឋបាលខណ្ឌចំនួន៤គ្រឿង បានចេញប្រមូល និងដឹកជញ្ជូនសំអាតទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង ៕

Leave a Reply

Your email address will not be published. Required fields are marked *