ពស់ថ្លាន់មួយក្បាល ត្រូវរថយន្តមួយគ្រឿងបើកកិនកន្ទុយ ផ្អើលផ្លោងហោះទៅទើរលើស្លាកសញ្ញាចរាចរណ៍ ពុះចែកផ្លូវដូចរូបប្រក់នាគ

ភ្នំពេញៈ កាលពីវេលាម៉ោង១ៈ៣០នាទីរំលងអាធ្រាត្ រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ជិតនិងស្ថានីយបូបទឹកស្អុយបឹងត្របែក ផ្លូវ២៧១ ព្រំប្រទល់ ខណ្ឌមានជ័យ និងខណ្ឌចំការមន។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយពស់ថ្លាន់មួយក្បាលមានទំងន់៤ទៅ៥គីឡូក្រាម និងមានប្រវែងជាង១ម៉ែត្រ កំពុងតែលូនកាត់ផ្លូវ​ ត្រូវរថយន្តមួយគ្រឿងបើកកិនកន្ទុយបន្តិចធ្វើឱ្យពស់ថ្លាន់ផ្លោងហោះទៅទើរលើស្លាកសញ្ញាចរាចរណ៍ នៅលើរបាំងថ្មពុះចែកផ្លូវដូចរូបប្រក់នាគ ធ្វើឱ្យអ្នកធ្វើដំណើរតាមផ្លូវឃើញហើយនំា គ្នាចុះទៅថតរូបទុកគ្រប់ៗគ្នា។

បើតាមសម្តីបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានប្រទះឃើញសត្វពស់ថ្លាន់មួយក្បាល បានលូនឆ្លងកាត់ទទឹងផ្លូវ២៧១ ពីខណ្ឌមានជ័យ ឆ្លងទៅខណ្ឌចំការមន ខណៈពេលលូនឆ្លងជិតផុតទៅហើយ ក៍ស្រាប់តែមានរថយន្តមួយគ្រឿងបានបើកទៅកិនពស់ថ្លាន់នោះបន្តិចតែមិនបានកិនចំពាក់ កណ្តាលខ្លួនទេ គឺកិនចំកន្ទុយបន្តិចប៉ុណ្ណោះ ធ្វើឱ្យពស់ថ្លាន់ហោះផ្លោងលូនទៅសម្ងនៅលើសញ្ញា ព្រួញក្បាលនាគពុះចែកផ្លូវឆ្វាយរង្វើដូចរូបប្រក់នាគតែម្តង ទើបបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ បាននាំគ្នាឈប់មើលនិងថតរូបភាព ព្រមទាំងបានជួយយកពស់ថ្លាន់នោះ យកទៅប្រលែងនៅមាត់ប្រឡាយលូទឹកស្អុយបឹងត្របែក ដែលនៅក្បែរនោះឱ្យមានសេរីភាពឡើងវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *