សូមចូលរួមរំលែកទុក្ខ! ក្តៅៗ អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី តារាចម្រៀងជើងចាស់ នាទសវត្សឆ្នាំ៦០ បានទទួលមរណភាព…

សូមចូលរួមរំលែកទុក្ខ! ក្តៅៗ អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី តារាចម្រៀងជើងចាស់ នាទសវត្សឆ្នាំ៦០ បានទទួលមរណភាព...

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាដឹងហើយថា កាលពីថ្មីៗនេះ តារាចម្រៀងជើងចាស់ ដ៏ល្បីល្បាញនាទសវត្សឆ្នាំ៦០ គឺអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី កំពុងស្ថិតក្នុងមន្ទីពេទ្រសង្គ្រោះបន្ទាន់នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានដួលបោកក្បាលធ្ងន់ធ្ងរ។ 

ជាក់ស្តែង បើយោងតាមគណនីហ្វេសប៊ុករបស់ លោក អ៊ាង គង្គា បានបង្ហោះសារជូនជាដំណឹងយ៉ាងដូច្នេះថា «សូមចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះមរណភាពអ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី សូមវិញ្ញាណក្ខន្តអ្នកម្នាង បានទៅកាន់សុគតិភព»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលនូវដំណឹងនេះហើយ ទស្សនិកជនបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ព្រមទាំងជូនពរឲ្យដួងវិញ្ញាណក្ខន្តរបស់របស់អតីតតារាចម្រៀង អ្នកម្នាង សៀង ឌី បានទៅកាន់ឋានស្ងប់ស្ងាតផងដែរ៕

គួររំលឹកផងដែរថា អ្នកម្នាង សៀង ឌី អតីតតារាចំរៀងល្បីនៅទសវត្ស50-60s អ្នកម្នាង សៀង ឌី (ឈ្មោះដើម សូ សុវណ្ណារី)លោកឪពុកឈ្មោះ សូ ជិន ជាអ្នកដឹកនាំសំដែងនិងតាក់តែងរឿងល្ខោនឱ្យលោកឃុនព្រះម្នាង យិន តាត ជាព្រះមហេសី ហ្លួងស៊ីសុវត្ថិ នៅម្ដុំផ្សារស៊ីឡឹប ។

ហៅ សោភ័ណនារី ជាអ្នកចម្រៀងបុរាណនៅទ.វឆ្នាំ ១៩៤០ ក្នុងវង់ភ្លេងព្រះរាជទ្រព្យ ។ អ្នកម្នាងមានបងប្អូនបង្កើតចំនួន ៥ នាក់(ស្រី ៤ ប្រុស ១) រួមមាន អ្នកស្រីសូ សាវិនណារ៉ា ត្រូវជាភរិយាលោក ហាស់ សាឡន អ្នកស្រី សូ សូភិន ប្ដីជាអ្នកជួលជុលយន្ដហោះ និង ជាតន្ដ្រីករផ្លុំសាក់សូហ្វូន លោក សូ សូវណ្ណារឹទ្ធ អ្នកស្រីសូ សូវ៉ាន់ធី (ហៅ សៀង វ៉ាន់ធី ដែលត្រូវជាម្តាយតារាចំរៀង កញ្ញា តាតា និង ហេង ពិទូ។ នៅឆ្នាំ1955 មានការប្រកួតចំរៀងសម័យទូទាំងប្រទេស ដែលកាលនោះអ្នកម្នាងសៀងឌី បានប្រលងជាប់លេខ1ខាងផ្នែកតារាចំរៀងនារី ។ ចំណែកខាងផ្នែកតារាចំរៀងបុរសដែលជាប់លេខ១ គឺលោក ឆេង អ៊ន ; លោក ស៊ីន ស៊ីសាមុត ជាប់លេខ២ លោកច្រៀងពីរោះតែធ្លាក់កាយវិកា (ច្រៀងឈរនឹងថ្កល់អត់កម្រើក) ; លោក សុះ ម៉ាត់ ជាប់លេខ ៣ ។ 

លុះក្រោយពីប្រឡងជាប់លេខ ១នោះមកនៅឆ្នាំ ១៩៦០ អ្នកម្នាងក៏បានរៀបការជាមួយលោក ម៉ម សូណង់ដូ ដែលជាអ្នកនយោបាយមួយរូបសព្វថ្ងៃនេះ ។ក្រោយក៏លែងគ្នាអ្អ្នកក៏បានរៀបអភិសេកជាមួយ អ្នកអង្គ ម្ចាស់ ស៊ីសុវត្ថិ ចរិយា ជាស្វាមី វិញ ព្រោះអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចរិយា ដែលត្រូវជាបុត្រារបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ។ លុះក្រោយក្លាយជាអ្នកម្នាងនៃខ្សែរាជវង្ស អ្នកម្នាងក៏ឃ្លាតឆ្ងាយពីសិល្បៈស្ទើរតែទាំងស្រុង រហូតទាល់តែប្រទេសធ្លាក់ចូលក្នុងរបប ប៉ុល ពត តែសំណាងល្អអ្នកម្នាងនិងស្វាមីបានចាកចេញរួចមុនរបបនេះចូលមកដល់បន្តិច ហើយទៅរស់នៅប្រទេសបារាំងរហូតទៅ ។ 

លុះដល់អំំឡុងពាក់កណ្តាលទ-វឆ្នាំ ១៩៨០ អ្នកម្នាងនិងស្វាមីក៏ទៅរស់នៅអាមេរិកបន្ត ។ ទីនោះហើយដែលអ្នកម្នាងបានជួបលោក កែវ សារ៉ាត់ ហើយអ្នកម្នាងនិងស្វាមីបានធ្វើបទចម្រៀងជាច្រើនឲ្យលោក កែវ សារ៉ាត់ ជាច្រើនបទរហូតដល់កែវសារ៉ាត់មានកេរ្ត៍ឈ្មោះល្បីល្បាញដល់សព្វថ្ងៃ។ បទចម្រៀងល្បីៗរបស់អ្នកម្នាងមានដូចជា ពេលរាត្រី ឫ រាត្រីជួបភក្រ័ ឱ!ផ្កាយលើមេឃ ច័ន្ទរះពេញ កុងកែបឱសថទិព្វ រាំតាមសិល្បករ កុលាបអូនស្នេហ៍ ចម្រៀងអស់សង្ឃឹម កុងកែបឱសថទិព្វ ព្រមទាំងបទចំរៀងជាច្រើនទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *