លោកប្ដីសាហាវមែន ! លោកស័ក្តិ៤ មេបញ្ជាកាកងរាជអាវុធហត្ថ ស្រុក​ឯកភ្នំ ប្រពន្ធសម្រាលកូនបាន១៥ថ្ងៃ ផ្ញើរូបអោបស្រីអោយមេីល​ ប្រពន្ធឈឺចាប់ស្ទើរស្លាប់​ ស្ទើររស់…

លោកប្ដីសាហាវមែន ! លោកស័ក្តិ៤ មេបញ្ជាកាកងរាជអាវុធហត្ថ ស្រុក​ឯកភ្នំ ប្រពន្ធសម្រាលកូនបាន១៥ថ្ងៃ ផ្ញើរូបអោបស្រីអោយមេីល​ ប្រពន្ធឈឺចាប់ស្ទើរស្លាប់​ ស្ទើររស់...

កាលពីពេលថ្មីៗនេះ យោងតាមប្រភពពីស្ត្រីម្នាក់ដែលមានគណនីហ្វេកបុកឈ្មោះ Heng SoVattey ដែលអះអាងថានាង ជាប្រពន្ធស្របច្បាប់របស់លោក ណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំ បានកេីតទុកមិនសុខចិត្តដោយសារ លោកប្តីកំហូច ធ្វេីបាប៕ម្ចាស់គណនីហ្វេសបុករូបនេះបានសរសេរសារបង្ហោះថា:

(ប្តីខ្ញុំ​ ឈ្មោះ​ ណាប់​ សុីថា​ មេបញ្ជាកាកងរាជអាវុធហត្ថ​ ស្រុក​ ឯកភ្នំ​ ខេត្តបាត់ដំបង​ បានធ្វើបាបខ្ញុំនិងកូន​ខ្លាំងណាស់ កុហកបោកប្រាស់គ្រប់បែបយ៉ាង​ ទាំងអស់​ សូម្បីលុយសំរាលកូនក៏គាត់​ មិនអោយខ្ញុំដែរជាលុយម្តាយខ្ញុំទាំងអស់ពេលខ្ញុំសំរាលកូន​ បាន2​ ម៉ោងគាត់ទៅចោលខ្ញុំ​ អោយងងឹតមុខដួលសន្លប់ក្នុងបន្ទប់ទឹ​ក​ នៅមន្ទីពេទ្យហៅគាត់អោយត្រលប់មកមើលខ្ញុំគាត់​ មិនមកមើលខ្ញុំនិងកូនទេ​ អោយបងស្រីគាត់មកមើលជំនួសហើយបងស្រីនោះបានធ្វើបាបខ្ញុំនិងកូន​ បង្ខំខ្ញុំអោយហូបរបស់ដែលគេតមខ្លាចទាស់យកម្ហូបត្រីងៀតខ្ញុំទុកហូបកូនខ្ចី​ បោះចោលទាំងអស់ធ្វើបាបបញ្ចុកទឹកដោះគោកូន​ ខ្ញុំអោយឈ្លក់វក់វី​ រហូតដល់ឈឺធ្ងន់ចូលពេទ្យគន្ធ​បុផ្ផា​សៀមរាប​ ទៅដល់ពេទ្យសៀមរាប​ បងគាត់ដេញម្តាយខ្ញុំមិនអោយប៉ះកូនខ្ញុំ​ ស្តីថាប្រើពាក្យធ្ងន់ៗអោយម្តាយខ្ញុំមុខគេឯង​មើលគ្រប់គ្នា​ បងស្រីគាត់ធ្វើកូនខ្ញុំវក់វីមិនអោយបានគេងស្រួលទេ​ ទាំង កូនខ្ញុំកំពុងឈឺសេរ៉ូម​ ព្យួរនិងច្រមុះ​ ផងដៃផង​ គ្មានអាណិតក្មេង​ទើបកើតបាន3ថ្ងៃ បន្តិចសោះប្តីខ្ញុំកាន់ជើងបងស្រីគាត់​ មកធ្វើបាបខ្ញុំនិងកូនអោយលំបាកវេទនា​បំផុត។

ហើយចង់ដណ្តើមកូនខ្ញុំយកអោយបងស្រីគាត់​ទៅចិញ្ចឹមនៅភ្នំពេញ ខ្ញុំមិនព្រមអោយទើប​ ប្តីខ្ញុំមកធ្វើបាបខ្ញុំនិងកូន​ យកខ្ញុំនិងកូនមកទុកចោលនៅផ្ទះម្តាយខ្ញុំ​នៅ ឃុំរកាខ្នុរ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ក៏បើកឡានទៅចោលខ្ញុំ​រហូតខ្ញុំសំរាលកូនបាន15ថ្ងៃ គាត់ផ្ញើរូបអោបស្រីមកបញ្ឈឺខ្ញុំ​ អោយយំឈឺចាប់ស្ទើរស្លាប់​ ស្ទើររស់​ ដល់សន្លប់​ ជាច្រើនលើក​ ។

ខ្ញុំខលហៅគាត់អោយត្រលប់មកមើលខ្ញុំនិងកូន​ ដែលកំពុងឈឺ​ គាត់មិនមកមើលទេ​ គាត់Block​ លេខខ្ញុំទាំងអស់ដែលខល​និង​ ផ្ញើរសារទៅគាត់។ប្តីខ្ញុំគាត់បង្ខំម្តាយខ្ញុំអោយលក់ដី​ភូមិដីចំការ​លក់ផ្ទះ​ អោយគាត់​ ដោយប្រើពាក្យ(ថា​ម៉ែឯងមិនលក់ បើម៉ែឯងងាប់ទៅខ្ញុំគង់តែលក់​ ចោលទេ​ ប្រពន្ធខ្ញុំមិនហា៊នជាមួយខ្ញុំទេ​ )បង្ខំខ្ញុំអោយលក់កងដៃ​ ចិញ្ចៀន​របស់ដែលនៅខ្លួនខ្ញុំមានអ្វីគាត់ប្រើអោយខ្ញុំលក់យកលុយអោយគាត់ទាំងអស់រយះពេល2​ ឆ្នាំហើយគាត់មិនដែលអោយលុយខ្ញុំចិញ្ចឹមកូន​ មួយរៀលខ្មែរទេ​ តាំងពីកូនកើតមក​ លុយសំរាលកូនក៏ជាលុយម្តាយខ្ញុំទាំងអស់​ ម្តាយខ្ញុំជួយចិញ្ចឹមកូនខ្ញុំ​ គ្រប់បែបយ៉ាង​ តែប្តីខ្ញុំគាត់ខំរកលុយចិញ្ចឹមម៉ែនិងបងប្អូនគាត់​គាត់គិតតែសប្បាយស្រីញី​ ធ្វើបាបបញ្ឈឺដាក់ខ្ញុំ​រហូត គំរាមធ្វើបាបខ្ញុំដល់ជីវិត​ គាត់អាងអំណាចបុណ្យសក្តិគាត់ជាមេPMស្រុក​ មកធ្វើបាបខ្ញុំនិងកូនគ្មានចិត្តធម៌មេត្តាអាណិតអាសូរដល់ខ្ញុំនិងកូនបន្តិច​ ទេ​ កូនមិនដែលឃើញមុខឪពុកដូចកូនគេទេ😭😭😭 ប្រភពពីប្រពន្ធរបស់គាត់។)

ប្រភព:Heng SoVattey

Leave a Reply

Your email address will not be published. Required fields are marked *