បញ្ជូនខ្លួន ឧកញ៉ា​ គង់​ គ្រឹង​ និង​កូនប្រសា​រ​ ឡើងតុលាការ ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តក្រចេះ…

បញ្ជូនខ្លួន ឧកញ៉ា​ គង់​ គ្រឹង​ និង​កូនប្រសា​រ​ ឡើងតុលាការ ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តក្រចេះ...

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលបានបង្ហោះកាលពីថ្ងៃម្សិលមិញ ដោយលោកបានរៀបរាប់ថា”ដាក់​ខ្នោះ​ឧកញ៉ា​ គង់​ គ្រឹង​ និង​កូនប្រសា​រ​ បញ្ជូនឡេីងតុលាការ

នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការបញ្ជូនឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ ទៅកាន់តុលាការហើយ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ​ ។

គួរបញ្ជាក់ផងដែរថា ឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ បន្ទាប់ពីឃាត់ខ្លួននេះ ពេញមួយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង នាំមកឆែកឆេរផ្ទះ នៅស្រុកស្នួល ខេត្តក្រចេះ៕

ប្រភព៖​ Pheng Vannak News

Leave a Reply

Your email address will not be published. Required fields are marked *