អាណិតបងស្រីណាស់…កូនក៏ឈឺ ប្តីក៏ឈឺ នាំកូនមកពេទ្ យគេបោកលុយអស់ពីខ្លួនរលីង…(មានវិដេអូ)

អាណិតបងស្រីណាស់...កូនក៏ឈឺ ប្តីក៏ឈឺ នាំកូនមកពេទ្ យគេបោកលុយអស់ពីខ្លួនរលីង...(មានវិដេអូ)

នាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានរងនូវការចាញ់បោកពីសំណាក់ ជនខិលខូចមួយចំនួន ។ មានបងប្អូនខ្លះគាត់រងគ្រោះចាញ់បោកតាមរយៈ ការវេលុយ អ្នកខ្លះទៀតចាញ់បោកតាមរយៈការបោកប្រាស់នានា។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា តោះមើល ពត័មាន ពីនេះពីនោះ បានបង្ហោះពីស្រ្តីម្នាក់ ដែលគាត់ត្រូវបានជនខិលខូច បានបោកយកប្រាក់គាត់អស់ពីខ្លួន ។

នៅក្នុងវិដេអូនោះ ស្រ្តីដែលជាជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ” គាត់យកកូនគាត់ និងប្តីរបស់គាត់មកពេទ្យ ស្រាប់តែនៅតាមផ្លូវគាត់ក៏បានស្គាល់គ្នាជាមួយជនឆបោករូបនោះនៅចំណុច ព្រែកព្នៅ ដោយធ្វើដំណើរជាមួយគ្នា ។ ក្រោយពេលស្គាល់គ្នា ជនសង្ស័យបានសួរនាំ មកជនរងគ្រោះ ថាទៅណាមកណា ហើយជនរងគ្រោះក៏បានប្រាប់ថា ខ្លួនមកកូននិងប្តីដែលមានជំងឺមកពេទ្យ ។ លុយដែលស្រ្តីរងគ្រោះ បានបាត់នោះ មានចំនួន២៥០ដុល្លារ  ផ្ទះរបស់គាត់ក៏ត្រូវចោរចូលលួចទៀត។ ជនរងគ្រោះបានប្រាប់ទៀតថា ផ្ទះគាត់នៅខេត្តសៀមរាប។ ប្រសិនបើបងប្អូនចង់ជួយដល់បងស្រី អាចទាក់ទងតាមលេខទូរស័ព្ទ ០៨៥ ៩៩ ១៧ ២៤”។

បើចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូ៖

ប្រភព៖ តោះមើល ពត័មាន ពីនេះពីនោះ

Leave a Reply

Your email address will not be published. Required fields are marked *