ញាក់សាច់…ទោះបីផ្លូវលំបាកខ្លាំងណា ក៏ត្រូវតែពុះពារ ដើម្បីប្អូនៗ សិស្សសាលា បឋមសិក្សា ក្របីមួយដែរ…

ញាក់សាច់...ទោះបីផ្លូវលំបាកខ្លាំងណា ក៏ត្រូវតែពុះពារ ដើម្បីប្អូនៗ សិស្សសាលា បឋមសិក្សា ក្របីមួយដែរ...

មហាជនជាច្រើនប្រាកដជាបានស្គាល់ ប្អូនប្រុស​ ធន ម៉េងហ៊ាង រួចមកហើយ ដែលប្អូនប្រុស​ ជាបុគ្គលល្អម្នាក់ ចេះចែករំលែក ក្តីស្រលាញ់ តាមរយៈ ការជួយដល់សង្គម មនុស្សធម៏ និងជាពិសេសគឺក្មេងៗ ចាស់ជរា ដែលគាត់កំពុងជួបនូវការលំបាក។

ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារ ក៏ដូចជាប្អូនប្រុស​បាននាំយកសំភារៈ សិក្សា ទៅជូនដល់ក្មេងដែលកំពុងតែជួបនូវការខ្វះខាត ដោយប្អូនកំពុងសិក្សានៅសាលាបឋមសិក្សា ក្របីមួយ ស្ថិតក្នុងតំបន់ដាច់ស្រយ៉ាល ក្នុងតំបន់ព្រៃឡង់ ស្ថិតក្នុងខេត្ត ស្ទឹងត្រែង។

ប្អូនប្រុស​បានរៀបរាប់ថា “ស្ថានភាពផ្លូវធ្វើដំណើរទៅចែកសម្ភារះសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្ស សិក្សានៅសាលាបឋមសិក្សា ក្របីមួយ ស្ថិតក្នុងតំបន់ដាច់ស្រយ៉ាល ក្នុងតំបន់ព្រៃឡង់ ស្ថិតក្នុងខេត្ត ស្ទឹងត្រែង ​. ចុះពីទីរួមខេត្ត ៦០ គីឡូ បន្តរចូលព្រៃ ១០ គីឡូ ឧបសគ្គ ញាក់សាច់”។

ប្រភព៖ ធន ម៉េងហ៊ាង 

Leave a Reply

Your email address will not be published. Required fields are marked *