ប្រហែលជាដាច់បាយខ្លាំងហើយមើលទៅ…លួចគាស់តូប លួចយកមី ទឹកដោះគោ ទឹកក្រូច និងចង្កានហ្គាស សម្ភារៈមួយចំនួនទៀត ចុងក្រោយ…

ប្រហែលជាដាច់បាយខ្លាំងហើយមើលទៅ...លួចគាស់តូប លួចយកមី ទឹកដោះគោ ទឹកក្រូច និងចង្កានហ្គាស សម្ភារៈមួយចំនួនទៀត ចុងក្រោយ...

បាត់ដំបង៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង១០នាទី ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ក៏បានធ្វើការស៊ើបអង្កេត និងឈានដល់ចាប់បានសជនសង្ស័យម្នាក់ ដែលបានលួចគាស់តូប ជនរងគ្រោះលួចរបស់របរ នៅចំណុច ក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យមានឈ្មោះថា ឆែម សីហា(អូន) ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្តភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំណែកជនរងគ្រោះមានឈ្មោះថា  អែម សារិទ្ធ ភេទប្រ ស អាយុ38ឆ្នាំមានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។ 

វត្ថុតាងដែលដកហូតបានរួមមាន ម្សៅឆាចំនួន០៣កញ្ចប់ -មីកំប៉ុងចំនួន១៦កំប៉ុង -ទឺកដោះគោឆៅចំនួន១១កំប៉ុង-ទឺកក្រូចចំនួន០១ដប-កង្ហាតូចពណ៍ខៀវចំនួន០១- ចង្កានហ្គាសតូចចំនួន០១ ផ្លែផាស់សិនចំនួន០១ថង់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *