ខ្លាំងបាត់ ជនបរទេសម្នាក់ ខឹងដកលុយពីទូ​ ATM មិនបាន ក៏​ស្ទុះ​ទៅ​ច្របាច់.ក បុគ្គលិក​ធនាគារ Maybank ផ្អើល​ដល់​សមត្ថកិច្ច​ទាំង​ថ្ងៃ

ភ្នំពេញៈ កាលពី​រសៀល​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ធនាគារ Maybank ផ្លូវ​លេខ៦៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​ចុះ ទៅ​ជួយ​ធ្វើ​អន្តរាគមន៍ភ្លាមៗ នៅ​ចំណុច​ធនាគារ Maybank ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណៈដែល​ជនបរទេស​ម្នាក់ ខឹង​រឿង​ដក​លុយ​ចេញពី​ទូ​ ATM មិនបាន ក៏​ស្ទុះ​ទៅ​ច្របាច់.ក បុគ្គលិក​ធនាគារ Maybank ផ្អើល​ដល់​សមត្ថកិច្ច​ទាំង​ថ្ងៃ។ ជនរងគ្រោះ និង​ជនបរទេស​ដែលជា​ជនដៃដល់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ។ ក្រោយ​កើតហេតុភ្លាមៗ ជនបរទេស​ខាងលើ​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍​បឹង​កេងកង​ទី១ ដើម្បី​បន្ត​នីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *