សិល្បករ​ជើងចាស់​ផ្នែក​ចាប៉ីដងវែង ​លោកតា គង់ ណៃ​ ពេលនេះកំពុងសម្រាកនៅមន្ទីពេទ្យ បន្ទាប់ពីជំងឺ….

សិល្បករ​ជើងចាស់​ផ្នែក​ចាប៉ីដងវែង ​លោកតា គង់ ណៃ​ ពេលនេះកំពុងសម្រាកនៅមន្ទីពេទ្យ បន្ទាប់ពីជំងឺ....

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ​ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៉ី  បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ ​និង​ជំងឺ​ធ្វើទុក្ខ​កាន់តែ​ខ្លាំង ​បង្ក​ឲ្យ​មាន​ក្តី​ព្រួយបារម្ភ​ពី​សំណាក់​ក្រុម​គ្រួសារ​ និង​មហាជន​។​

នេះ​បើយោងតាម​ប្រភពពី​កូនប្រុស​របស់គាត់​បាន​ឲ្យ​ដឹងថា ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ​លោក​តា គង់ ណៃ គិត​មក​ទល់​ពេលនេះ​ គឺមាន​ព្រះជន្ម​៧៤​ឆ្នាំ​ហើយ ​ខណៈដែល​ជំងឺ​សួត​របស់គាត់ ​ត្រូវបាន​រើ​ឡើងវិញ​។​បច្ចុប្បន្ន​ លោក​តាក គង់ ណៃ កំពុងតែ​សម្រាក​ព្យាបាល​នៅ​បន្ទប់​លេខ​១០៣ ​នៃ​មន្ទីរពេទ្យ​រុស្ស៊ី​ដោយមាន​ការ​យក​ចិត្ត​ទុក​របស់​ក្រុម​គ្រូពេទ្យ។ បេីបងប្អូនសប្បុរសជនមានបំណងសួរសុខទុក្ខលោកតា គង់ ណៃ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 011 444 765, 087 398 763 ៕

Leave a Reply

Your email address will not be published. Required fields are marked *