សូមចូលរួមរំលែកទុក្ខផង…តារាចម្រៀងរ៉េប បទ ក្រមុំបីស្ទាយ បានទទួលមរណភាពហើយ ដោយសារតែ…

សូមចូលរួមរំលែកទុក្ខផង...តារាចម្រៀងរ៉េប បទ ក្រមុំបីស្ទាយ បានទទួលមរណភាពហើយ ដោយសារតែ...

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្តាប់បទចម្រៀង ដ៏ពិរោះមួយបទដែលមានចំណងជើងថា ក្រមុំ​បីស្ទាយ​ ដែលមានទាំងការរ៉េប យ៉ាងពិរោះ ពីសំណាក់តារាចម្រៀងយើង។ នៅក្នុងបទចម្រៀងមួយបទនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែបទចម្រៀងមួយបទនេះ ពិរោះ ព្រមជាមួយក្បាច់រាំយ៉ាងស្រស់ស្អាត ហើយមានអ្នកចូលទស្សនារហូតដល់រាប់លានដង នៅក្នុងបណ្តាញសង្គម   YouTube។ 

នៅពេលតារាចម្រៀង រ៉េប នៅក្នុងបទ ក្រមុំ​បីស្ទាយ​ រូបនេះ បានទទួលមរណភាពហើយ កាលពីព្រឹកម៉ោង ៤ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ជាហេតុធ្វើឲ្យសាច់ញាតិ មានការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាPov Ma Chi បានឲ្យដឹងថា “បងប្អូនប្រហែលជាស្គាល់គាត់ហើយមែនទេគាត់គឺជាតារា រ៉េបបទដ៏ល្បីបទ (ក្រមុំបីស្ទាយ)ពេលនេះគាត់មានទុកជាទំងន់ដោយ គាត់មានជំងឺប្រចាំកាយ🙏🙏🙏 (ឈាមសរសុីឈាមក្រហមនឹងជំងឺក្រពះផងដែរ) សូមបងប្អូនមេត្តាកុរណានឹងជួយឧបត្ថម្ភដល់គាត់ផង🙏🙏 (.MC JR.) ពេលនេះជំងឺគាត់កំពុងរង់ចាំបងប្អូនជួយសូមមេត្តាតិចក្ដីច្រើនក្ដីដោយចិត្តជ្រាះថ្លា🙏🙏🙏🙏។ សូមបងប្អូនជួយស៊ែរម្នាក់មួយផងក្នុងនាមជាកូនខ្មែរដូចគ្នាត្រូវជួយគ្នាហើយស៊ែរអោយច្រើនៗមកណា។ ជួយគ្នាពត៌មានបន្ថែមហ្រ្វាសបុកគាត់ក៏បាន( MC JR )🙏🙏🙏🙏🙏🙏🙏មកខ្ញុំផ្ទាល់ក៏បាន។ ពីខ្ញុំជួនពរពួកម៉ាក់ឆាប់ជាណាអាសំលាញ់”។

បន្ទាប់មក ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tiny Jacky Dance បានបង្ហោះសារថា “ដំណឹងមរណះភាពលោកគង់ពិសិដ្ធ បានទទួលមរណះភាពនៅវេលាម៉ោង04:00នាទី ដោយជំងឺ នៅអង្ការថាយនីថូន ច្បារអំពៅ សពត្រូវបានយកទៅតំម្កល់នៅវត្តរឺស្សីស្រស់ ខ័ណ្ឌច្បារអំពៅ នឹងបូជានៅថ្ងៃទី22 ខែ08 ឆ្នាំ2019 វេលាម៉ោង1:00រសៀល នឹងសូមគោរពអញ្ចើញញាតិមិត្ត បងប្អូន មិត្តភក្ត ដែរស្គាល់គាត់ទាំងអស់មកចូលរួមជូនដំណើរគាត់អោយបានច្រើនកុះករ ដើម្បីអោយវិញ្ញាណខ័ណ្ឌគាត់ទៅបានសុខ”៕

ប្រភព៖ Tiny Jacky Dance

Leave a Reply

Your email address will not be published. Required fields are marked *