កំសត់ម្ល៉េះប្អូន…ងាយទៅខាងណា ក៏ឃើញតែគេ សើចសប្បាយ ជាមួយគ្រួសារ ញុាំបាយជាគ្រួសារ មានការផ្តល់កំលាំងចិត្ត ពីគ្រួសារ ចំណែកខ្ញុំវិញ ចេញពីប្រឡងអង្គុយញាំបាយតែម្នាក់ឯង…(មានវិដេអូ)

កំសត់ម្ល៉េះប្អូន...ងាយទៅខាងណា ក៏ឃើញតែគេ សើចសប្បាយ ជាមួយគ្រួសារ ញុាំបាយជាគ្រួសារ មានការផ្តល់កំលាំងចិត្ត ពីគ្រួសារ ចំណែកខ្ញុំវិញ ចេញពីប្រឡងអង្គុយញាំបាយតែម្នាក់ឯង...(មានវិដេអូ)

រយៈពេលពីរថ្ងៃមកនេះ ប្អូនៗជាច្រើនបានចូលរួមការប្រឡង បាក់ឌុប ព្រមជាមួយនឹងស្នាមញញឹម និងក្តីរំភើប ព្រោះមានសាច់ញាតិ ជូនទៅជូនមក ហើយក៏មានបងប្អូនមួយចំនួនត្រូវទៅប្រឡងតែម្នាក់ឯង យ៉ាងកំសត់ នៅក្បែររបងសាលា ជាហេតុធ្វើឲ្យមហាជន មានការខ្លោចចិត្តជំនួស ព្រោះថាកំសត់ លើសពីកំសត់ទៅទៀត។

នៅក្នុងវិដេអូ មួយបានបង្ហោះពីសកម្មភាពរបស់ប្អូនប្រុស ដែលកំពុងតែអង្គុយញុាំអាហារ ក្រោយពេលចេញពីប្រឡង ។ មើលទៅមនុស្សម្នា គេមានសាច់ញាតិ មកលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត ព្រមជាមួយនិងអាហារដ៏ឆ្ងាញ់ ចំណែកប្អូនប្រុសវិញបានត្រឹមតែ អង្គុយញុាំបាយតែម្នាក់ លើដុំថ្មក្បែររបងសាលារៀនតែប៉ុណ្ណោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “XK Corner Shop” បានបង្ហោះសារថា “ពិតជាកំសត់ម្ល៉េះប្អូនប្រុសចេញពីប្រលងអង្គុយញាំបាយតែម្នាក់ឯង គួរអោយអាណិតមែន ជូនពរប្អូនប្រលងជាប់🙏🙏🏽”។

មានវិដេអូ៖

ប្រភព៖ XK Corner Shop

Leave a Reply

Your email address will not be published. Required fields are marked *