ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព គរុសិស្ស គង់ និវឌ្ឍ​ ដែលបានទទួលមរណភាពដោយសារ…

ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព គរុសិស្ស គង់ និវឌ្ឍ​ ដែលបានទទួលមរណភាពដោយសារ...

បើយោងតាមគណនីហ្វេសប៊ុក របស់ក្រសួង អប់រំយុវជន និងកីឡា បានបង្ហោះសារចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ​របស់ក្រុម​​​គ្រួសារ​សព គរុសិស្ស គង់ និវឌ្ឍ​ ជា​គរុ​សិស្ស​រៀន​ឆ្នាំ​ទី​១ នៃ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​ស្វាយ​រៀង ដែល​​ទទួល​មរណៈ​ភាព​​​ដោយ​រោគាពាធ កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។

នៅក្នុងគណនីហ្វេសប៊ុកបានបង្ហោះសារថា “ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ​អញ្ជើញ​ចូលរួម​ពិធី​បុណ្យ និង​​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព គរុ​សិស្ស គង់ និវឌ្ឍ

ស្វាយរៀង៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ជំទាវ​រដ្ឋលេខាធិការ គឹម សេដ្ឋានី បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យ ព្រមទាំង​​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​របស់ក្រុម​​​គ្រួសារ​សព គរុសិស្ស គង់ និវឌ្ឍ​ ជា​គរុ​សិស្ស​រៀន​ឆ្នាំ​ទី​១ នៃ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​ស្វាយ​រៀង ដែល​​ទទួល​មរណៈ​ភាព​​​ដោយ​រោគាពាធ កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។

ក្នុង​ឱកាស​នោះ ថ្នាក់​ដឹកនាំ​ក្រសួង​ក៏​បាន​ពាំនាំ​ថវិកា​ដើម្បី​ចូលរួម​ជា​បច្ច័យ​ក្នុង​ពិធី​បុណ្យ​សព​ របស់​គរុ​សិស្ស គង់ និវឌ្ឍ​ ផងដែរ។ ​​តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ​មាន​ក្តីសោកស្តាយយ៉ាងក្រៃលែង ដោយ​ទទួល​ដំណឹង​ដ៏​អកុសល បំផុត​ពី​មរណៈភាព​នេះ និង​សូម​បួងសួង​ជូន​ដល់​វិញ្ញាណក្ខន្ធ​គរុ​សិស្ស គង់ និវឌ្ឍ បាន​ទៅ​សោយ​សុខ​ក្នុង​សុខគតិភព ជា​និច្ច​និរន្តន៍ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ៕

ប្រភព៖ MoEYS Cambodia

Leave a Reply

Your email address will not be published. Required fields are marked *